រាជធានីភ្នំពេញ ៖ បងប្អូនជាច្រើនប្រាកដជា បានស្គាល់រូបរាងមុខមាត់របស់ តារារ៉េបល្បីឈ្មោះ វណ្ណដា ជាក់ជាមិនខាន ទើបប្រឡូកក្នុងសិល្បៈរ៉េប ប៉ុន្មានឆ្នាំចុងក្រោយនេះប៉ុណ្ណោះ តែរូបលោក អាចយកបានបេះដូងគាំទ្ររបស់មហាជនបាន យ៉ាងច្រើន ជាពិសេសគឺ ស្រទាប់យុវវ័យ។

យ៉ាងណាក្តី ដោយសារតែក្នុងបទចម្រៀងបែបបទរ៉េប ដូចនេះហើយ ការតុបតែងរបស់រូបលោក ហាក់លេងស្ទាយ៍ម៉ូតច្រើន ព្រមទាំងការតុបតែងសាក់ពេញខ្លួន យ៉ាងដូច្នេះ ទើបធ្វើឲ្យ បងប្អូនមួយចំនួនថា តារារ៉េបរូបនេះ ជាក្មេងឈ្លើយ មិនសូវផ្តល់គម្រូល្អយុវវ័យជំនាន់ក្រោយប៉ុន្មានឡើយ ហេតុអ្វីល្បីខ្លាំងថ្នាក់នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ ប្រសិនបើក្រឡេកមើលឲ្យច្បាស់នោះ តារាចម្រៀងរូបនេះ ជាតារាប្រុសដែល មានសីលធម៌ក្នុងការរស់នៅ មិនក្រអឺតក្រទម ជាពិសេសរាល់ពេល ជួបហ្វេនម្តងៗ រូបលោកតែងលើកដៃ សំពះជំរាបសួរនិងជំរាបលា មិនខ្មាស់នរណាម្នាក់ឡើយ មិនខ្វាយខ្វល់នាមជាតារាល្បីរបស់ខ្លួន៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

តារារ៉េប វណ្ណដា
តារារ៉េប វណ្ណដា
តារារ៉េប វណ្ណដា
តារារ៉េប វណ្ណដា
តារារ៉េប វណ្ណដា
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វណ្ណដា