រាជធានីភ្នំពេញ ៖ ដោយសារតែ ករណីម្តាយចុង ឬឪពុកចុង ធ្វើបា.បកូនដើមខ្លួន ជាញឹកញាប់មកហើយ មិនថាជាព័ត៌មានក្នុងស្រុក និងក្រៅស្រុក សុទ្ធតែមានករណីនេះកើតឡើងរហូត ដល់កើតជាផ្នត់គំនិត ឲ្យតែមានឪពុកចុង ឬម្តាយចុង មហាជនតែងគិតថា កូនដើមអាចរស់នៅមិនសូវសុខស្រួលចិត្តប៉ុន្មានឡើយ។
ជាមួយគ្នានេះ តារាខ្មែរមិនតិចនាក់ទេ បានបរាជ័យលើជីវិតរៀបការដំបូងរបស់ខ្លួន ដោយបន្សល់ទុកចំណងដៃកូនៗ គួរឲ្យស្រឡាញ់ ទន្ទឹមនឹងនោះ កូនធំដឹងក្តីហើយក៏អ្នកម៉ាក់ លោកប៉ា ក៏រកឃើញគូជីវិត សម្រាប់អាពាហ៍ពិពាហ៍លើកទី២របស់ខ្លួនបាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដូច្នេះហើយ ទើបកូនៗត្រូវមាន អ្នកម៉ាក់/លោកប៉ាថ្មី ឬ ម៉ាក់ចុង/ប៉ាចុង ធ្លាប់តែគិតថា នាមឈ្មោះមួយនេះ មិនសូវល្អប៉ុន្តែ ដៃគូតារាខ្មែរទាំងនេះ សុទ្ធសឹងតែ ស្រលាញ់កូនដើមខ្លួនស្ទើរលេប មិនបែកចែកកូនដើម មិនមែនសាច់ឈាមខ្លួន ផ្ទុយទៅវិញ បង្ហាញភាពស្និទស្នាល ផ្តល់ភាពកក់ក្តៅស្មើៗគ្នាទៅកាន់កូនៗ ដល់ថ្នាក់មហាជន ក្រឡេកទៅមិនសមនឹងជា កូនចុងឬកូនដើមនោះឡើយ ៕
១. ពិធីការិនី សុខ សោម៉ាវត្តី

២. តារាសម្តែង ភិន សុដាលីស

៣. Admin ជីងចក់

៤. តារាសម្តែង ណាខុន

៥. ពិធីការិនី គង់ សុជាតិ

៦. តារាសម្តែងជើងចាស់ អ្នកនាង ចន ច័ន្ទលក្ខិណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]