រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា ក្រោយសម្រេចដឹកដៃ គូស្នេហ៍ស្រីខ្លួន ចូលរោងការបានតែ ៥ខែ តារាចម្រៀងប្រុស អាន គុណកូឡា ទទួលដំណឹងល្អ ក្លាយជាប៉ាៗគេទៅហើយ ទន្ទឹមនឹងនោះ មហាជនជាច្រើន ពិតជា ទន្ទឹងមើលមុខ កូនប្រុសរូបនេះជាខ្លាំង ព្រោះប៉ាក៏សង្ហា ម៉ាក់ក៏ស្អាត កូនមកក៏មិនណយប៉ុន្មានដែរ។
យ៉ាងណាមិញ កំឡុងឆ្នាំថ្មីនេះ តារាចម្រៀងរូបនេះ បាននាំគ្រួសារ ដើរលេងលំហែនៅមាត់សមុទ្រ ព្រមទាំងបាន ថតរូបជុំគ្រួសារ ពោលគឺភរិយានិងកូនប្រុស ចំហាយសុភមង្គលនិងកក់ក្តៅខ្លាំង មិនតែប៉ុណ្ណោះ ក្នុងនោះ ហ្វេនៗផ្ទុះការចាប់អារម្មណ៍នឹងកូនប្រុសជាខ្លាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សធ្លាប់ដឹងថា កើតថ្ងៃមុនសោះ តែពេលនេះ កូនប្រុសដំបូងរបស់តារាចម្រៀងរូបនេះ ពេញរូបពេញរាង ហើយមានមុខមាត់ គួរឲ្យខ្នាញ់ ដូចការទាញទុករបស់មហាជនមែន បើនិយាយពីទម្រង់មុខវិញ ដូចកូនកាត់ ត្របកភ្នែក២ជាន់ ភ្នែកធំៗ មាត់តូច មើលគួរឲ្យស្រឡាញ់ ដូចកូនតុក្កតា៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]