រា​ជធានីភ្នំពេញ ៖ ពិតណាស់ ជឿជាក់ថា មហាជនប្រាកដជា ជ្រាបរួចមកហើយថា មួយរយៈចុងក្រោយនេះ ឲ្យតែមានពិធីរៀបមង្គលការភាគច្រើន គេតែងសម្លឹងឃើញ មានគូស្នេហ៍និងគូស្វាមីភរិយា ជាច្រើនស្លៀកឈុតជាគូនឹងគ្នា ដោយភាគច្រើន ក្នុងឈុតប្រពៃណីខ្មែរ ខាងនារីស្លៀកអាវប៉ាក់ សំពត់ហូល រីឯខាងបុរស ភាគច្រើនជាអាវហូលមិនសូវមាន ម៉ូតច្រើនដូចខាងនារីឡើយ។

ផ្ទុយទៅវិញ បើក្រឡេកមកមើល តារាប្រុសស្រីជាគូស្នេហ៍នឹងគ្នា២គូនេះវិញ ជាពិសេសខាងបុរស លេងស្ទាយ៍អាវ មិនសូវឲ្យចាញ់​ខាងសុភាពនារីប៉ុន្មានឡើយ ជាពិសេសគឺ ស្លៀកមកសាកសមនឹង អាជីពជាអ្នកសិល្បៈ ជាតារារ៉េបនិងDJ ធ្លាប់តែអាវហូល ពាក់បែបសុភាពៗ តែតារាប្រុស២រូបនេះ ជះរាងទាក់ទាញ បែបFashionកប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំណែក ខាងនារីវិញ ក៏មិនណយដែរ ច្នៃម៉ូតញាក់សាច់មិនធ្លាប់ប្រទះភ្នែក វ៉ាដាច់អស់គេឯងមួយរោងពិធីតែម្តង ទន្ទឹមនឹងនោះ បណ្តាអ្នកគាំទ្រ ពិតជា ផ្ទុះការកោតសរសើរជាខ្លាំង មិនត្រឹមតែមាន គំនិតច្នៃថ្មីនោះទេ ក្នុងនោះ ក៏សបញ្ជាក់ច្បាស់ថា អ្នកទាំង៤ មានគំនិតអភិរក្សហូលខ្មែរផងដែរ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

១.អ្នកច្នៃម៉ូត និងDJ គ្រីស ឌីវ៉ា និងគូស្នេហ៍ប្រុស អេឡិច

រូបភាព
រូបភាព
រូបភាព

២. តារាចម្រៀង ទេព បូព្រឹក្ស និងគូស្នេហ៍ តារារ៉េប ងួន ចាន់ដេវីត

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព បូព្រឹក្ស