រាជធានីភ្នំពេញ ៖​ តារាសម្តែងប្រុសរូបសង្ហា ខាត់ វ៉ៃហាំង ជាតារាប្រុស ដែលមានសន្ទុះគាំទ្រយ៉ាងខ្លាំងក្លា ក្រោយប្រឡូកសិល្បៈរាប់ឆ្នាំ តារាប្រុសរូបនេះ នៅតែទទួលបានតំណែងជា តួឯកប្រុសក្នុងរឿងភាគខ្លួនសម្តែង បន្តកន្ទុយឥតដាច់ ក្នុងនោះ ក៏មានស្បតពាណិជ្ជកម្មជាច្រើន ស្ទើររកពេលសម្រាកមិនបាន។

ជាមួយគ្នានេះ ជឿជាក់ថា បងប្អូនប្រាកដជា បានជ្រាបរួចហើយថា តារាប្រុសរូបនេហ ត្រូវហ្វេនៗផ្គូផ្គងជាមួយនឹង តារាសម្តែងស្រី ស៊ីន យូប៊ីន ក្រោយពេល ចាប់ដៃគូជាតួឯកជាមួយគ្នាច្រើនរឿងភាគហើយ មួយរឿងៗសុទ្ធតែល្បីនិងទទួលការពេញចិត្តច្រើន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ធ្លាប់តែឃើញ តារាប្រុសរូបនេះ ទម្លាយរូបភាពស្និទស្នាលជាមួយនឹង តារាស្រីរូបនេះតែពីរនាក់ ច្រើនរាប់មិនអស់ យ៉ាងណាមិញ ថ្មីៗនេះ មហាជនផ្ទុះការចាប់អារម្មណ៍ ក្រោយរូបលោក មិនត្រឹមតែស្និទស្នាលជាមួយតារាស្រីរូបនេះនោះឡើយ សូម្បីតែប្អូនស្រីបង្កើតតារាស្រីរូបនេះ ដែលជាពន្លកតារាស្រីថ្មីថ្មោង ក៏ស្និទស្នាលមិនធម្មតាដែរ ក្រឡេកមួយភ្លែត សាកសមជាគ្រួសារតែមួយមែន៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ​ តោះទៅមើលរូបភាពខាងក្រោម ៖

  តារាសម្តែងស្រី ស៊ីន យូប៊ីន 
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខាត់ វ៉ៃហាំង