ភ្នំពេញ៖ តារាស្រីដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ដែល​គេ​ស្គាល់ថា មានរាងស្អាត ឬហៅ​ថារាង Goal មុខមានមន្តស្នេហ៍ ​កម្ពស់ខ្ពស់​ស្រឡះ ស្គមស្វែល គួរ​ឲ្យ​គយគន់ កញ្ញា ជីមមី គឺជាពីធីការិនីមួយរូប ដែលមានទេពកោសល្យខ្ពស់ និងពូកែវោហាស័ព្ទ ថែមទាំងចំណេះដឹងទូលំទូលាយផងនោះ ហាក់បីដូចកំពុងទទួលបានប្រជាប្រិយភាពខ្ពស់ គួរឲ្យកត់សម្គាល់។      

ទន្ទឹមនឹងនេះ ពិធីការិនីស្រីកញ្ញា ជីមមី ក្រោយមានទំនាក់ទំនងស្នេហា តារាស្រីរូបនេះ កាន់តែផ្អែមល្ហែមពីមួយថ្ងៃទៅមួយថ្ងៃ ម្យ៉ាងវិញទៀត ក្រោយទាក់ទងមើលចិត្តគ្នារយៈពេល២ឆ្នាំមកនេះ ជីវិតគូរបស់តារាស្រីរូបនេះពិតជាមានក្ដីសុខខ្លាំង ខណៈយល់ចិត្តស្គាល់គ្នាកាន់តែច្បាស់ ព្រមទាំងមានចំណុចល្អៗដូចគ្នាផងនោះ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ បើតាមការសង្កេតឃើញ គូស្នេហ៍តារាស្រីរូបនេះ តែងតែនៅក្បែរ ចាំមើលថែនាងស្ទើរតែគ្រប់ជំហាន ហើយគ្រប់កម្មវិធីតែងតែលេចមុខទាំងគូតែម្ដង។ ជាពិសេស ជីវិតស្នេហារបស់ ពិធីការិនីរូបនេះ ក៏កាន់តែធ្វើឲ្យអ្នកគាំទ្រគ្រប់គ្នាប្រាថ្នាចង់បាន ជាក់ស្ដែងដូចថ្មីៗនេះ គូស្នេហ៍ ជីមមី កាន់តែធ្វើឲ្យអ្នកគាំទ្រច្រណែន ជាមួយនឹងការបង្ហាញខ្លួននៅតាមទីសាធារណៈ ដោយមានមិត្តប្រុសតាមក្បែរកាន់ដៃឡើងស្អិតមិនឲ្យឃ្លាតគ្នាសោះ៕

សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖

 ជីមមី
 ជីមមី
 ជីមមី និងគូស្នេហ៍
 ជីមមី និងគូស្នេហ៍
 ជីមមី និងគូស្នេហ៍
@maney_____ky នៅក្រៅស្អាតណាស់ រាងវិញកប់សាហាវ@jimmymengofficial ♬ original sound - Chhin Ratanak official💛🖤
វីដេអូ  ជីមមី និងគូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

Jimmy meng