រាជធានីភ្នំពេញ ៖ ពិតមែនហើយ តារាស្រី អៀ ម៉េងលិ ជាតារាសម្ដែងស្រីដែលមានកំពុងទទួលបានប្រជាប្រិយភាពខ្លាំងគួរឲ្យកត់សម្គាល់ ជាពិសេស រូបសម្រស់យ៉ាងស្រស់ផូរផង់ ថែមទាំងនិងយមលេងខ្លួនជាមួយ នឹងស្ទាយ៍ស៊ិចស៊ី បញ្ចេញសាច់សខ្ចីទ្រលុកទ្រលន់ ជារឿយៗផងដែរ។
បើនិយាយពីជីវិតឯកជនវិញ រូបនាង ក៏ធ្លាប់បង្ហើបប្រាប់ថា ខ្លួនបច្ចុប្បន្នជាមេគ្រួសារ ដែលត្រូវធានារ៉ាប់រងបន្ទុកគ្រួសារ មិនតែប៉ុណ្ណោះ ក៏មានជំនួញក្នុងដៃមិនតិចផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ស្រាប់តែពេលថ្មីៗនេះ កញ្ញា ម៉េងលិ ស្រាប់តែរំលឹករឿងលោកប៉ា ដោយប្រកាសក្តែងលើបណ្តាញសង្គម មិនទទួលស្គាល់ឪពុក ព្រោះមានតែម្តាយគឺគ្រប់គ្រាន់ហើយសម្រាប់រូបនាង ព្រោះជាង២០ឆ្នាំនេះ អ្នកម្តាយដើរតួនាទីជា ម្តាយផង ប៉ាផង យាយផង បងផង ជាគ្រប់យ៉ាងរបស់រូបនាង។
ទន្ទឹមនឹងនោះ រូបនាងផ្តាំទៀតថា ខ្លួនមិនភ្លេចគុណឪពុកឡើយ តែក៏មិនអាចបំភ្លេច ទង្វើដែលទុកម្តាយកូនខ្លួនចោលផងដែរ ទោះពេលនេះ ចង់វិលបកមកវិញ ជាអ្នកមានទ្រព្យសម្បត្តិស្តុកសម្ភថ្នាក់ណា ក៏លែងត្រូវការ៕
ជាក់ស្តែង ក្នុងនោះ រូបនាងបានប្រាប់ឲ្យដឹងយ៉ាងច្បាស់ដូច្នេះ ថា ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]