ភ្នំពេញ៖ កាលពីពេលថ្មីៗកន្លងទៅ តារាចម្រៀងស្រីវ័យក្មេងអ្នកនាង វីរៈ និច ធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើលគ្រប់គ្នា ស្របពេលដែលនាងប្រកាសការរៀបការលាភាពនៅលីវយ៉ាងដូច្នេះ។ ក្នុងនោះដែរ ខណៈរៀបការបានប៉ុន្មានខែ តារារូបនេះ ក៏បានបង្ហាញរឿងថ្មីគួរឲ្យភ្ញាក់ផ្អើលនឹងរំភើបជាថ្មីម្ដងទៀត ដោយនាងកំពុងពរពោះកូនភ្លោះដំបូង ដែលជាចំណងដៃក្រោយរៀបអាពាហ៍ពិពាហ៍ផងដែរ។
ពិតណាស់ បើក្រឡេកទៅមើលជីវិតក្រោយរៀបការរបស់តារាចម្រៀងស្រីអ្នកនាង វីរៈ និច ជាមួយស្វាមីវិញ គេជីវិតគូស្វាមីភរិយាតារារូបនេះ កំពុងមានសុភមង្គល និងភាពរីករាយជាខ្លាំង។ មិនតែប៉ុណ្ណោះ គេក៏ឃើញប្ដីប្រពន្ធមួយគូនេះ តែងតែបណ្ដើរគ្នាចេញក្រៅជាញឹកញាប់ ដោយមិនឲ្យបាត់មុខគ្នាសូម្បីមួយចំហានឡើយ។ លើសពីនេះទៅទៀត គេឃើញទឹកមុខនាងបង្ហាញនូវស្នាមញញឹមយ៉ាងមានក្ដីសុខយ៉ាងពេញទំហឹង បន្ទាប់ពីបានស្វាមីល្អដូចចិត្តបែបនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង អ្វីដែលគួរឲ្យចាប់អារម្មណ៍ ហើយធ្វើឲ្យហ្វេនលួចច្រណែនអ្នកនាង វីរៈ និច នោះគឺ វីដេអូមួយនាងបានបង្ហោះកាលពីពេលថ្មីបង្ហាញពីសកម្មភាព និងទង្វើល្អៗពីស្វាមីធ្វើចំពោះនាង ដោយក្នុងវីដេអូនោះគេឃើញស្វាមីតារារូបនេះ បានយកចិត្តទុកដាក់មើលថែនាង តាមរយៈការកក់សក់ ក្រងសក់ និងថ្នាក់ថ្នមប្រពន្ធបានយ៉ាងល្អផងដែរ។
ជាមួយគ្នានេះដែរ បន្ទាប់ពីអ្នកនាងបណ្ដាញសង្គមបានឃើញវីដេអូស្វីៗពីគូស្វាមីភរិយាមួយគូនេះរួច ពួកគេបានចូលទៅCommentសរសើរពីចំណងស្នហាប្ដីប្រពន្ធតារារូបនេះគ្រប់ៗគ្នាតែម្ដង៕
សូមទស្សនារូបភាពខាងក្រោម៖






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]