ការពិនិត្យសុខភាពជាប្រចាំអាចជួយការពារស្រីៗយើងពីបញ្ហារោគស្រ្តី និងមហារីកមួយចំនួន។ ស្រ្តីៗយើងគួរពិនិត្យសុខភាពលើចំណុចអ្វីខ្លះ? ញឹកញាប់ប៉ុណ្ណា?
លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្រ្តីនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខបានលើកឡើងថា ស្រីៗយើងដែលស្ថិតក្នុង័យបន្តពូជគួរពិនិត្យសុខភាពជាប្រចាំនូវចំណុចដូចខាងក្រោម៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. ពិនិត្យអាងត្រគាក
ក្នុងអំឡុងពេលពិនិត្យអាងត្រគាក គ្រូពេទ្យរោគស្ត្រីនឹងពិនិត្យសរីរាង្គបន្តពូជស្រ្តីដូចជា មាត់ទ្វាមាស ទ្វារមាស មាត់ស្បូន និងស្បូន ដើម្បីពិនិត្យមើលការបង្ករោគក្នុងអាងត្រកៀក គីសនៅក្រពេញអូវែ ឬដុំសាច់ក្នុងស្បូន។ ស្រ្តីដែលមានអាយុចាប់ពី ២១ឆ្នាំគួរធ្វើការពិនិត្យអាងត្រគាកជារៀងរាល់ឆ្នាំ។
២. តេស្តកៀរកោសិកាមាត់ស្បូន
ជាធម្មតាស្រីៗដែលមានអាយុ ២១ ទៅ ២៩ឆ្នាំត្រូវធ្វើតេស្តកៀរកោសិកាមាត់ស្បូនរៀងរាល់ ៣ឆ្នាំម្តង ហើយស្រ្តីអាយុ ៣០ ទៅ ៦៥ ឆ្នាំគួរធ្វើតេស្ត ពី៣ ទៅ៥ឆ្នាំម្តង ដើម្បីពិនិត្យកោសិកានៅក្នុងមាត់ស្បូនថាមានសញ្ញាណាមួយនៃកោសិកាមហារីក ឬអត់។ ស្រីៗដែលមានប្រវត្តិគ្រួសារមានជំងឺមហារីកមាត់ស្បូន ឬរួមភេទដោយមិនបានការពារចាំបាច់ធ្វើតេស្តនេះណាស់។
៣. តេស្តប្រមេះទឹកបាយ
ការធ្វើតេស្តមើលជំងឺប្រមេះទឹកបាយអាចព្យាបាលជំងឺប្រមេះទឹកបាយទាន់ពេលវេលា និងអាចកាត់បន្ថយការរីករាលដាលនៃជំងឺនេះបាន។ ស្រីៗដែលរៀបការរួច ឬមានដៃគូរួមភេទគួរធ្វើតេស្តនេះរៀងរាល់ឆ្នាំ។
៤. តេស្តជំងឺប្រមេះទឹកថ្លា
ជំងឺប្រមេះទឹកថ្លា គឺជាជំងឺកាមរោគ ឆ្លងតាមរយៈការរួមភេទ។ ស្រីៗដែលរៀបការរួច ឬមានដៃគូរួមភេទគួរធ្វើតេស្តនេះរៀងរាល់ឆ្នាំដើម្បីប្រាកដថា យើងមិនបានឆ្លងជំងឺនេះ ឬបើឆ្លងយើងអាចព្យាបាលទាន់ពេលវេលា។
៥. ពិនិត្យសុដន់
ការពិនិត្យសុដន់អាចឱ្យយើងរកឃើញកោសិកាមហារីកសុដន់ និងធ្វើការព្យាបាលទាន់ពេល។ យើងគួរធ្វើការពិនិត្យសុដន់ប្រចាំឆ្នាំ និងធ្វើការត្រួតពិនិត្យសុដន់ដោយខ្លួនឯងជាប្រចាំ ពេលងូតទឹក។ ប្រសិនបើយើងសង្កេតឃើញមានដុំពកជុំវិញតំបន់សុដន់ យើងត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់។
រោគស្រ្តីអាចធ្វើឱ្យស្រ្តីយើងមានបញ្ហាសុខភាពរុំារ៉ៃ អត់កូន មានកូនក្រៅស្បូន ត្រូវកាត់ដៃស្បូន ឬកាត់ស្បូនជាដើម។ ដូច្នេះការពិនិត្យសុខភាពជាប្រចាំអាចការពារយើងពីផលវិបាកទាំងនេះបាន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]