ភ្នំពេញ៖ តារាចម្រៀងជ្រកក្រោមផលិតកម្ម រស្មីហង្សមាស កញ្ញា ប៉ាច គីមមួយ ជាតារាចម្រៀងមួយដែលប្រិយមិត្តតែងបានដឹងហើយថា នាងមានសម្លេងស្រួយ ផ្អែមពីរោះ ហើយបើនិយាយពីរូបសម្បត្តិ នាងថែមទាំងមានរូបសម្រស់ស្រស់ស្អាត គួរឲ្យស្រលាញ់ទៀតផង មិនថាក្នុងឈុតសម្លៀកបំពាក់បែបណា ក៏តារារូបនេះ អាចស្លៀកបានយ៉ាងសម។
ដោយឡែក រដូវកាលកម្មវិធីបានចូលមកដល់ ម្នាក់ៗប្រជែងបញ្ចេញសម្រស់ចាយរាង បង្អួតភាពស្រស់ស្អាតរាងខ្លួនដើម្បីជាភាពទាក់ទាញក៏ដូចជាទំនុកចិត្តររបស់ពួកគេម្នាក់ៗផងដែរ។ យ៉ាងណាមិញ បើក្រលេកមើលតារាស្រីរូបស្រស់តូចច្រឡឹងគួរឲ្យស្រលាញ់ កញ្ញា ប៉ាច គីមមួយ នេះវិញ ឃើញថានាងរឹតតែទាក់ទាញក្នុងការបង្ហាញខ្លួន និងតុបតែងខ្លួនយ៉ាងស្រស់សោភា ជាមួយនឹងឈុតរ៉ូបវែងប៉ាក់ឌិនយ៉ាងចែងចាំ ដែលមានរចនាម៉ូតចំហពោះ និងមានស្បៃរំយោលក្រោមផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងការបង្ហាញខ្លួនយ៉ាងស្រស់ស្អាតយ៉ាងនេះ ប៉ាច គីមមួយ ក៏ទទួលបានការសរសើយ៉ាងហូរហែរពីសំណាក់អ្នកគាំទ្រមិនដាច់ពីមាត់ ដែលតែងតែចេញមកបង្ហាញពីភាពទាក់ទាញគួរឲ្យស្រលាញ់បែបនេះ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]