ម៉ាក់​ៗ​ដែល​ទើប​សម្រាល​កូន​រួច ច្បាស់​ជា​មាន​ចម្ងល់​មិន​ខាន​ ថា​តើ​​ម៉ាក់​ៗ​អាច​ចាក់​វ៉ាក់សាំង​​ការពារ​ជំងឺ​កូវីដ-១៩​ បាន​អត់​? និង​គួរ​ចាក់​នៅ​ពេល​ណា​ល្អ បើ​អា​អូន​បៅ​ដោះ​?

ពិត​ណាស់​ ស្រី​ៗ​យើង​អាច​ចាក់​វ៉ាក់សាំងបង្ការ​វីរុស​កូវីដ​-១៩ ​នៅ​គ្រប់​ពេល​ទាំង​អស់​ មិន​ថា​​នៅ​អំឡុង​ពេល​​មាន​គភ៌ ឬ​ក្រោយ​ពេល​សម្រាល​កូន​ឡើយ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការ​ណែនាំ​ពី​មហាវិទ្យាល័យ​Royalផ្នែក​សម្ភព​ និង​រោគ​ស្ត្រី​

មហាវិទ្យាល័យ​Royalផ្នែក​សម្ភព​ និង​រោគ​ស្ត្រី​​បាន​ណែនាំ​ថា ស្ត្រី​ដែល​ទើប​សម្រាល​កូន​ហើយ​ភ្លាម​ៗ គួរ​តែ​ទៅ​ចាក់​វ៉ាក់សាំង​ដូច​ទៅ​នឹង​គ្នា​យើង​ទូទៅ​ដែរ (ស្ត្រី​ដែល​គ្មាន​ផ្ទៃពោះ)។

បើ​យោង​តាម​សៀវភៅ​បៃតង​នៃ​សុខភាព​សាធារណៈ​ប្រទេស​អង់គ្លេស (PHE) បាន​ផ្ដល់​ព័ត៌មាន​ចុង​ក្រោយ​បំផុត​ស្ដី​ពី​ការ​ចាក់​វ៉ាក់សាំង​ថា​ស្ត្រី​ដែល​ព្យាយាម​យក​កូន ឬ​ក្រោយ​សម្រាល​កូន​រួច​ភ្លាម​ គប្បី​ទៅ​ចាក់​វ៉ាក់សាំង​ដែល​ស័ក្ដិសម​ទៅ​នឹង​លក្ខខណ្ឌ​អាយុ​ និង​ហានិភ័យរបស់​ខ្លួន​។

ម៉ាក់​សម្រាល​កូន​ដោយ​វះកាត់​ អាច​ចាក់​វ៉ាក់សាំង​បាន​អត់​?​​

​ទន្ទឹម​នឹង​នេះ​ដែរ សម្រាប់​ស្ត្រី​ដែល​សម្រាល​កូន​ដោយ​វះកាត់​ ក៏​មិន​មាន​ភាព​ខុស​ប្លែក​គ្នា​ដែរ​​ គឺ​សុទ្ធ​តែ​អាច​ចាក់​វ៉ាក់សាំង​បាន​គ្រប់​ពេល​។

​ជាក់​ស្ដែង ហានិភ័យ​នៃ​វីរុស​កូវីដ​-១៩ កាន់​តែ​​កើន​ឡើង​លើ​ស្ត្រី​ពពោះ​ នៅ​ត្រី​មាស​ចុង​ក្រោយ​។ ដូច្នេះ​ហើយ​ ស្ត្រី​​ពពោះ​គប្បី​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​២​ដូស​មុន​​ពេល​សម្រាល​កូន​ ឬ​មុន​ពេល​ចូល​ដល់​ត្រី​មាស​ទី​បី​។

​​ស្ត្រី​បំបៅ​ដោះ​​កូន​ចាក់​វ៉ាក់សាំង​បាន​ឬ​ទេ​?

វ៉ាក់សាំងមាន​ប្រសិទ្ធភាព​ក្នុង​ការ​ការពារ​ជំងឺ​កូវីដ​-១៩​ ​​​ដល់​ស្ត្រី​កំពុង​ពពោះ កំពុង​ព្យាយាម​យក​កូន ឬ​កំពុង​តែ​បំបៅ​ដោះ​កូនដូច​គ្នា​។ របាយការណ៍​ថ្មី​ៗ​នេះ​បាន​បង្ហាញ​ថា ស្ត្រី​ដែល​កំពុង​​បំបៅ​ដោះ​កូន​​ អាច​ទទួល​បាន​​អង់ទីករ​នៅ​ក្នុង​ទឹក​ដោះ ដែល​មាន​សមត្ថភាព​ក្នុង​ការ​ការពារ​​អា​អូន​ឲ្យ​ជៀស​ផុត​ពី​វីរុស​មួយ​នេះ​។ យ៉ាង​ណា​មិញ យើង​​ត្រូវការ​ទិន្នន័យ​បន្ថែម​ទៀត ដើម្បី​កំណត់​ថា​តើ​​អង់ទីករ​ទាំង​នេះ​អាច​ការពារ​អា​អូន​បាន​នៅ​កម្រិត​ណា​។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]