រាជធានីភ្នំពេញ ៖ ក្រោយប្រកាសចែកផ្លូវគ្នារួច បាន៥ខែ ពេលនេះ មហាជនដឹងច្បាស់ថា ចំណងអាពាហ៍ពិពាហ៍របស់ អតីតតារាសម្តែងរូបសង្ហា លោក ស៊ុក សុភា និងភរិយាអនិកជនរស់នៅប្រទេសអូស្ត្រាលីខ្លួន ជានានឹងគ្នាវិញហើយ។

ជាក់ស្តែង រូបលោកនិងភរិយា ចាប់ផ្តើមបង្ហាញភាពផ្អែមល្អែមនឹងគ្នា ខណៈក្រោយចែកផ្លូវគ្នា អ្នកទាំងពីរសុទ្ធតែ ស្ងប់ស្ងាត់ទាំងសងខាង បានត្រឹមបង្ហោះរូបភាពគ្រួសារនិងរូបភាពខ្លួនតែប៉ុណ្ណោះ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត អ្វីដែលធ្វើឲ្យបណ្តាអ្នកគាំទ្រ គិតថាចំណងស្នេហ៍វិលត្រលប់ដូចមុននោះគឺ ភាពស្និទស្នាលនឹងកូនៗនឹងរូបលោក ក៏កំពុងតែវិលត្រឡប់ដូចពេលមុខ បើទោះបី លោកប៉ានិងស្វាមី កំពុងរស់នៅស្រុកខ្មែរ ឆ្ងាយពីគ្រួសារក្តី តែមិនភ្លេចVideo Callនឹងគ្នា លេងសើចដូចនៅក្នុងផ្ទះតែមួយ គ្រាន់តែឃើញដូច្នេះ ហ្វេនៗអបអរសាទរ លោក ស៊ុក សុភា យ៉ាងច្រើនកុះករ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

   លោក ស៊ុក សុភា
   លោក ស៊ុក សុភា
   លោក ស៊ុក សុភា
   លោក ស៊ុក សុភា និងភរិយា
 លោក ស៊ុក សុភា និងភរិយា
 លោក ស៊ុក សុភា និងភរិយា
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស៊ុក សុភា