សៀមរាប៖ ជាការពិតណាស់ ដូចដឹងស្រាប់ហើយថា ក្រោយពេល សម្រាលកូនហើយ តែងជួបរឿងប្រែប្រួលរូបរាង ចៀសមិនផុតឡើយ ហើយសម្រាប់ តារាស្រី ម៉ាក សែនសូនីតា ហៅ តូតា រូបនេះ ក៏មិនអាចចៀសផុតពីបញ្ហានេះដែរ ដោយរូបនាង ត្រូវបានហ្វេនៗ សម្គាល់ឃើញ ប្រែរូបរាងក្រោយពេល សម្រាលកូនប្រុសហើយ។
ជាក់ស្តែង នៅមុននេះបន្តិចនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ អ្នកនាង តូតា បានធ្វើការបង្ហោះ រូបភាពជាច្រើនសន្លឹក ដែលតារាស្រីរូបនេះ បានថតបង្អួតរាងបញ្ចេញសាច់សរខ្ចី ក្នុងឈុតប៊ីគីនី ក្នុងអាងហែលទឹក នៅសណ្ធាគារមួយ ដែលរូបភាពទាំងនោះ ពិតជាបង្ហាញពីសម្រស់ ដ៏ស្រស់ស្អាត របស់អ្នកម្តាយកូនមួយ រូបនេះខ្លាំងណាស់ ទោះបីជាតារាស្រីរូបនេះ ឡើងសាច់បន្តិចក៏ពិតមែន ក៏មិនអាចធ្វើឱ្យ តារាស្រីរូបនេះ បាក់សម្រស់បានដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ រូបភាពដ៏ស៊ិចស៊ីទាក់ទាញ របស់តារាស្រីរូបនេះ ក៏ត្រូវបានអ្នកគាំទ្រ និងអ្នកនិយមលេងតាម បណ្តាញសង្គម ក៏មានការសរសើរ ពីសម្រស់ដ៏ ស្រស់ស្អាតរបស់ អ្នកម្តាយកូនមួយម៉ាក សែនសូនីតា នេះផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]