ជាទូទៅ ជំងឺមហារីកមាត់ស្បូនមិនលេចចេញរោគសញ្ញានៅដំណាក់កាលដំបូងឡើយ។ ប៉ុន្តែគ្នាយើងអាចនឹងសង្កេតឃើញរោគសញ្ញាមួយចំនួន នៅពេលដែលជំងឺមហារីកមួយនេះវិវត្តចូលដំណាក់កាលចុងក្រោយ។
អ្នកប្រឈមនឹងហានិភ័យនៃការកើតជំងឺមហារីកមាត់ស្បូន
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សពិតណាស់ មានកត្តាជាច្រើនដែលអាចវិវត្តទៅជាជំងឺមហារីកមាត់ស្បូន។ កត្តាហានិភ័យមួយចំនួន រួមមាន មានដៃគូរួមភេទច្រើន អ្នកមានប្រព័ន្ធភាពស៊ាំខ្សោយ ប្រើប្រាស់គ្រឿងញៀន ឬជក់បារីជាដើម។ យ៉ាងណាមិញ យើងគប្បីតាមដានរោគសញ្ញាទាំងនេះឲ្យបានដិតដល់ មុននឹងយឺតពេល។
១. ការធ្លាក់ឈាមពីទ្វារមាសមិនប្រក្រតី
បើគ្នាយើងសង្កេតឃើញមានធ្លាក់ឈាមពីទ្វារមាសខុសប្រក្រតី ដូចជាក្រោយរួមភេទរួច ចន្លោះពេលមករដូវ ឬក្រោយពេលអស់រដូវ និងមករដូវច្រើនជាងធម្មតា ព្រមទាំងមានរយៈពេលយូរ អាចជាសញ្ញាព្រមាននៃជំងឺមហារីកមាត់ស្បូនហើយ។
២. ធ្លាក់ទឹករម្អិលពីទ្វារមាសខុសប្រក្រតី
ជាមួយគ្នានេះដែរ ការធ្លាក់ទឹករម្អិលអាចជាសញ្ញាព្រមាននៃបញ្ហាសុខភាពជាច្រើនប្រភេទ រួមទាំងជំងឺមហារីកមាត់ស្បូនដែរ។ ការធ្លាក់ទឹករម្អិលនេះ អាចមានពណ៌ស្លេកពណ៌ត្នោត ឬពណ៌ផ្កាឈូក ហើយក្រៅពីនេះ ក៏អាចមើលទៅដូចទឹក ឬមានឈាម ដោយមានក្លិនមិនល្អ ឬគ្មានក្លិនតែម្ដង។
៣. ទ្វារមាសមានក្លិនមិនល្អ
ក្លិនឆ្អេះឆ្អាបចេញពីទ្វារមាសក៏អាចជាសញ្ញានៃជំងឺមហារីកមាត់ស្បូន ដែលកើតឡើងដោយសារតែសំណល់សេសសល់ក្នុងជញ្ជាំងទ្វារមាស និងបង្កើតបាក់តេរីប្រភេទជាក់លាក់មួយ។
៤. ឈឺចាប់អំឡុងពេលរួមភេទ
អាការៈឈឺចាប់នៅពេលរួមភេទ ក៏អាចជាសញ្ញាព្រមាននៃជំងឺមហារីកមាត់ស្បូនដូចគ្នា។ ដូច្នេះហើយ សម្រាប់ស្រីៗដែលជួបប្រទះនឹងបញ្ហាមួយនេះ ចូរពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យរោគស្រ្តី ទើបជាការប្រសើរ។
៥. ឈឺពោះ
ការឈឺចាប់នៅតំបន់អាងត្រគាក ឬឈឺពោះអាចជាសញ្ញាព្រមានមួយទៀតនៃជំងឺមហារីកមាត់ស្បូន។ ក្រុមគ្រូពេទ្យបានឲ្យដឹងថា អ្នកជំងឺមហារីកមាត់ស្បូនអាចជួបរោគសញ្ញានេះនៅដំណាក់កាលដំបូង ប៉ុន្តែក៏អាចនឹងមានការភ័ន្តច្រឡំទៅនឹងជំងឺមួយចំនួនទៀត ដែលធ្វើឲ្យយើងមានការពិបាកក្នុងការកំណត់ជំងឺដោយខ្លួនឯង។
៦. ឈឺចាប់នៅពេលនោម ឬបន្ទោបង់ និងនោមមានឈាម
បន្ថែមពីនេះ ការឈឺចាប់នៅពេលនោម និងនៅពេលបន្ទោបង់ក៏អាចជាសញ្ញាព្រមាននៃជំងឺមហារីកមាត់ស្បូន។ លើសពីនេះ រោគសញ្ញាមួយទៀតដ៏គួរឲ្យខ្លាចនោះ គឺនោមមានឈាម ដែលទាមទារឲ្យយើងត្រូវទៅពិនិត្យសុខភាពដោយគ្រូពេទ្យជំនាញភ្លាមៗ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]