ការស្រឡាញ់កូនមិនស្មើគ្នាតែងតែកើតមានក្នុងរង្វង់គ្រួសារ។ ប៉ាម៉ាក់អាចស្រឡាញ់កូនណាមួយជាងគេ ដោយសារភាពវៃឆ្លាត ភាពរួសរាយ ឬចេះស្ដាប់បង្គាប់ជាដើម។ ជួនកាលប៉ាម៉ាក់អាចលំអៀងលើកូនម្នាក់ ហើយមិនសូវយកចិត្តទុកដាក់លើកូនផ្សេងទៀតទេ។ តើការស្រឡាញ់កូនមិនស្មើគ្នាជះឥទ្ធិពលអ្វីខ្លះដល់កូន? ប៉ាម៉ាក់គួរធ្វើបែបម៉េច? តើអាចប៉ះពាល់ការលូតលាស់របស់កូនបែបណា?
១. កូនអាចក្លាយជាក្មេងខូច ឬទំនើង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាទូទៅ ដោយសារប៉ាម៉ាក់ស្រឡាញ់ខ្លាំង អូនតូចអាចបញ្ចេញអារម្មណ៍មិនល្អបានគ្រប់ពេល ទារកាដូ ឬរបស់របរបានច្រើន។ លើសពីនេះទៅទៀត អូនតូចតែងតែបានចិត្ត ហើយគិតថាខ្លួនអាចបំពានច្បាប់ទម្លាប់គ្រួសារបាន ឬទារអ្វីក៏បាន។ កត្តាទាំងនេះអាចប៉ះពាល់ដល់សមត្ថភាពរបស់អូនតូចក្នុងការរក្សាទំនាក់ទំនងជាមួយអ្នកនៅជុំវិញខ្លួន រួមទាំងអ្នកផ្ទះ មិត្តរួមថ្នាក់ មិត្តរួមការងារ ឬជីវិតគូនៅថ្ងៃអនាគត។
២. ជំរុញការប្រជែងគ្នារវាងបងប្អូនបង្កើត
អូនតូចដែលប៉ាម៉ាក់មិនសូវស្រឡាញ់អាចច្រណែន និងមានចិត្តប្រកួតប្រជែងជាមួយបងប្អូនដែលប៉ាម៉ាក់ស្រឡាញ់ខ្លាំងដើម្បីទទួលបានការសរសើរ និងការស្រឡាញ់ពីប៉ាម៉ាក់។ យូរៗទៅអាអូនអាចលែងស្រឡាញ់បង ឬប្អូន ឬមិនសូវមានមនោសញ្ចេតនាជាមួយបងប្អូនឯង។
៣. ប៉ះពាល់ផ្លូវចិត្តកូន
អាអូននឹងមិនអាចបំភ្លេចបានទេថា ខ្លួនមិនទទួលបានភាពស្មើគ្នា ឬភាពយុត្តិធម៌ពីប៉ាម៉ាក់ ហើយក៏កើតចិត្តស្អប់ មិនពេញចិត្ត ឬគុំកួននឹងប៉ាម៉ាក់ ឬបងប្អូន។ ម្យ៉ាងទៀត អាអូនអាចនឹងបញ្ចេញអាកប្បកិរិយាមិនសមរម្យនៅក្នុងសាលា ឬជាមួយបង ឬប្អូនដែលប៉ាម៉ាក់ស្រឡាញ់ខ្លាំង។
ការខ្វះក្តីស្រឡាញ់ និងភាពយកចិត្តទុកដាក់នឹងបន្សល់ទុកនូវចន្លោះប្រហោងក្នុងជីវិតរបស់អាអូន និងអាចបណ្តាលឱ្យកូនមានជំងឺបាក់ទឹកចិត្តនៅពេលធំឡើង។
៤. រារាំងទេពកោសល្យកូន
តាមការសិក្សាបានឱ្យដឹងថា កុមារដែលមានសុខភាពផ្លូវចិត្តល្អនឹងចង់បង្ហាញទេពកោសល្យរបស់គេ ហើយរៀនឆាប់ចេះ។ ដូច្នេះប៉ាម៉ាក់ត្រូវតែឧស្សាហ៍លើកសរសើរកូនគ្រប់គ្នា កុំលើកទឹកចិត្ត ឬសរសើរតែកូនម្នាក់។
នៅពេលប៉ាម៉ាក់សរសើរកូនណាម្នាក់ថាពូកែខ្លាំងជាងគេក្នុងចំណោមកូនទាំងអស់នឹងបណ្តាលកូនដែលប៉ាម៉ាក់មិនសូវស្រឡាញ់លាក់ ឬមិនបញ្ចេញទេពកោសល្យរបស់គេទេ ព្រោះគិតថាធ្វើមិនល្អដូចបង ឬប្អូន ឬដោយសារខ្វះការគាំទ្រពីប៉ាម៉ាក់ ហើយចាប់ផ្តើមសង្ស័យពីសមត្ថភាពខ្លួនឯង ហើយយូរៗទៅទេពកោសល្យរបស់កូននឹងត្រូវកប់ទុកចោល។
៥. កូនខ្វះជំនឿចិត្តលើខ្លួនឯង
អារម្មណ៍ ឬការយល់ឃើញថាជាកូនដែលប៉ាម៉ាក់មិនសូវចូលចិត្ត ឬស្រឡាញ់អាចបណ្តាលឱ្យអាអូនមិនឱ្យតម្លៃខ្លួនឯង។ ឧទាហរណ៍ ការនិយាយថាកូនម្នាក់នេះឆ្លាត និងពូកែជាងគេក្នុងចំណោមកូនទាំងអស់អាចបណ្តាលឱ្យកូនផ្សេងទៀត ជាពិសេសកូនដែលរៀនខ្សោយជាងគិតថាខ្លួនអន់ ឬមិនពូកែ។ ពេលធំឡើង អាអូនអាចខ្វះជំនឿចិត្តលើខ្លួនឯង និងមិនអាចបំពេញការងារបានល្អក្នុងជីវិត។
ការស្រឡាញ់កូនមិនស្មើគ្នាអាចប៉ះពាល់ដល់ផ្លូវចិត្ត និងការអភិវឌ្ឍរបស់កូន។ ប៉ុន្តែមិនអាចទៅរួចទេដែលប៉ាម៉ាក់ស្រឡាញ់កូនស្មើៗគ្នា ដូច្នេះដើម្បីបង្ការបញ្ហា ប៉ាម៉ាក់គួរចៀសវាងការរើសអើង ហើយត្រូវផ្តល់ភាពស្មើគ្នា និងព្យាយាមរក្សាភាពយុត្តិធម៌តាមដែលអាចធ្វើទៅបាន ព្រោះកូនៗទាំងអស់ត្រូវការការយកចិត្តទុកដាក់ និងក្តីស្រឡាញ់ស្មើៗគ្នាពីប៉ាម៉ាក់។ ឧទាហរណ៍ បើមិនមែនក្នុងឱកាសខួបកំណើតទេ ហើយប៉ាម៉ាក់ចង់ទិញអាវថ្មីឱ្យកូន ប៉ាម៉ាក់ត្រូវទិញឱ្យកូនស្មើៗគ្នា និងមានតម្លៃប្រហាក់ប្រហែលគ្នា ទើបកូនមិនតូចចិត្ត ឬច្រណែនគ្នា។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]