ភកម្សាន្ត៖ ពិតណាស់ ជីវិតគ្រួសាររបស់ពិធីករ ដ៏មានឈ្មោះបោះសម្លេង លោក ជា វណ្ណារិទ្ធ មិនត្រឹមតែជាពិធីករប្រុសដ៏មានសមត្ថភាពពូកែនៅក្នុងវិស័យសិល្បៈនោះទេ លោកក៏ជាមេគ្រួសារមួយរូប ដ៏ពូកែក្នុងការបង្កើតសុភមង្គលឱ្យគ្រួសាររបស់លោកផងដែរ ជាងនេះទៅទៀត លោកក៏ត្រូវបានអ្នកគាំទ្រជាច្រើន ចាត់ទុកលោកជាប្តី និងជាឪពុកដ៏គំរូមួយរូបផងដែរ។
ជាងនេះទៅទៀត ក្រោយរៀបការសាងគ្រួសារ ជាមួយនឹងភរិយារហូតមកដល់ពេលនេះ គឺអ្នកទាំងពីរគម្រប់ខួបអាពាហ៍ពិពាហ៍៩ឆ្នាំទៅហើយ។ ជាពិសេស គ្រួសារលោក ជា វណ្ណារិទ្ធ ក៏ត្រូវបានមហាជនស្ញើចសរសើរមិនដាច់ពីមាត់ ព្រោះអាចនិយាយថា ជាតារាមួយរូបដែលសាងគ្រួសារដ៏គំរូសម្រាប់ក្មេងៗ ព្រោះថាជាង៩ឆ្នាំមកនេះ ជីវិតគ្រួសារពិធីកររូបនេះមិនដែលមានរឿងអាស្រូវ រកាំរកុសបង្ហោះលើបណ្ដាញសង្គមនោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប៉ុន្តែផ្ទុយទៅវិញ លោកនិងគ្រួសារកាន់តែមានក្តីសុខសុភមង្គល តែងតែបង្ហាញពីភាពផ្អែមល្ហែម និងជាមេគ្រួសារ ជាលោកប៉ានិងស្វាមីដ៏ល្អម្នាក់ដែល នារីៗគ្រប់រូបប្រាថ្នាមនុស្សប្រុសដូចជាលោកផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖










បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]