វ៉ារ្យង់ថ្មីមួយទៀតរបស់វីរុសកូវីដ-១៩ ប្រភេទអូមីក្រុង បានវិវត្តន៍និងបម្លែងខ្លួនពី BA.1 ទៅ BA.2 ហើយ ហើយកំពុងរាលដាលនៅទ្វីបចំនួន៤។ លោកវេជ្ជបណ្ឌិត Jacob Lemieux ឯកទេសខាងជំងឺឆ្លងនៅមន្ទីរពេទ្យជំងឺទូទៅMassachusettsក្នុងទីក្រុងប៊ូស្តុនមានប្រសាសន៍ថា វ៉ារ្យង់ថ្មីនេះប្រហែលជាមិនអាចបង្កឲ្យមានភាពវឹកវរ អត្រាឈឺ ឬស្លាប់ដូចវ៉ារ្យង់អូមីក្រុងBA.1 ឡើយ។ លោកក៏ជឿជាក់ថាស្ថានភាពអាចនឹងមានភាពប្រសើរជាងមុន ហើយវ៉ារ្យង់ប្រភេទថ្មីផ្សេងទៀត នឹងមិនបង្កជាបញ្ហាធំដុំដូចគ្នា។
ខណៈពេលដែលករណីឆ្លងកូវីដ-១៩ ចាប់ផ្ដើមធ្លាក់ចុះនៅកន្លែងមួយចំនួន ដូចជាMassachuettes ករណីឆ្លងអូមីក្រុងBA.2បានកើនឡើងនៅប្រទេសហ្វីលីពីន ឥណ្ឌា ដាណឺម៉ាក និងអាហ្វ្រិកខាងត្បូង។ យ៉ាងណាមិញ អ្នកវិទ្យាសាស្ត្របានដឹងព័ត៌មានតិចតួចប៉ុណ្ណោះអំពីការឆ្លងនៃវ៉ារ្យង់BA.2 បើប្រៀបធៀបនឹងBA.1។ លើសពីនេះ អ្នកជំនាញនៅមិនទាន់អាចបញ្ជាក់បានថា BA.2អាចគេចផុតពីការការពាររបស់វ៉ាក់សាំង ឬថ្នាំសម្រាប់ព្យាបាលកូវីដ-១៩នៅពេលបច្ចុប្បន្ននេះ ឬយ៉ាងណាទេ។មួយវិញទៀត មានមនុស្សជាច្រើនឆ្លងវីរុសបំប្លែងថ្មី ប្រភេទអូមីក្រុង ថ្វីត្បិតតែធ្លាប់វិជ្ជមានវ៉ារ្យង់ដែលតាទៅហើយក្ដី ប៉ុន្តែយើងនៅមិនទាន់ដឹងច្បាស់ថាអ្នកដែលធ្លាប់ឆ្លងអូមីក្រុងរួចម្ដងហើយ អាចឆ្លងវ៉ារ្យង់អូមីក្រុង BA.2ដែរឬអត់ទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមានវិធីសាស្ត្រជាច្រើន ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺដែលជាសែស្រឡាយអូមីក្រុង ឈ្មោះថា អូមីក្រុង BA.2 ដូចជាការរក្សាគម្លាត ចាក់វ៉ាក់សាំង ពាក់ម៉ាស ក៏ដូចជាលាងសម្អាតដៃឲ្យបានស្អាតជានិច្ច។ យ៉ាងណាមិញ វ៉ារ្យង់មួយប្រភេទនេះក៏មានរោគសញ្ញាស្រាលផងដែរ។
វ៉ារ្យង់ថ្មីមួយទៀតរបស់វីរុសកូវីដ-១៩ ប្រភេទអូមីក្រុង បានវិវត្តន៍និងបម្លែងខ្លួនពី BA.1 ទៅ BA.2 ហើយ ហើយកំពុងរាលដាលនៅទ្វីបចំនួន៤។ លោកវេជ្ជបណ្ឌិត Jacob Lemieux ឯកទេសខាងជំងឺឆ្លងនៅមន្ទីរពេទ្យជំងឺទូទៅMassachusettsក្នុងទីក្រុងប៊ូស្តុនមានប្រសាសន៍ថា វ៉ារ្យង់ថ្មីនេះប្រហែលជាមិនអាចបង្កឲ្យមានភាពវឹកវរ អត្រាឈឺ ឬស្លាប់ដូចវ៉ារ្យង់អូមីក្រុងBA.1 ឡើយ។ លោកក៏ជឿជាក់ថាស្ថានភាពអាចនឹងមានភាពប្រសើរជាងមុន ហើយវ៉ារ្យង់ប្រភេទថ្មីផ្សេងទៀត នឹងមិនបង្កជាបញ្ហាធំដុំដូចគ្នា។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]