ភ្នំពេញ៖ នាពេលថ្មីៗនេះ អ្នកជំនាញបរិស្ថាននិង  ក្រោយពីឃើញមានដុតក្រដាសសែនច្រើនសន្ធឹកនោះ អ្នកជំនាញសិក្សាពីវប្បធម៌ចិន ស្នើឱ្យអ្នកជាប់សែស្រឡាយចិន កាត់បន្ថយការដុតក្រដាសសែនច្រើនលើសលប់ក្នុងពិធីបុណ្យនានាព្រោះផ្សែងចេញពីការដុតក្រដាសសែន និងក្រដាសផ្សេងៗ មានសារធាតុគីមីដែលធ្វើឱ្យមានការបំពុលខ្យល់ បរិស្ថាន និងសុខភាពមនុស្ស។

ជាការពិតណាស់ នៅក្នុងសង្គមខ្មែរបច្ចុប្បន្នគេសង្កេតឃើញថាសែស្រឡាយចិនរស់នៅក្នុងប្រទេសកម្ពុជាបានរៀបចំសែនព្រេនពិធីបុណ្យមួយចំនួនដូចជា សែនក្បាលទឹកសែនដកជើងធូប សែនឆេងម៉េង សែនចូលឆ្នាំចិន និងពិធីបុណ្យផ្សេងៗ ទៀត។ពិធីបុណ្យមួយចំនួនក្នុងវប្បធម៌ និងសាសនារបស់ចិន សុទ្ធតែមានការអុជធូប ទាននិងដុតក្រដាសសែន។ អ្នកជាប់សែស្រឡាយចិន ឬ កូនចៅចិន ជឿថា ការធ្វើបែបនេះ ដើម្បីបញ្ជូនសំណែន ទៅកាន់សាច់ញាតិដែលចែកឋាន។ពួកគេនាំគ្នា ដុតក្រដាសសែន ដែលមានរូបរាងជាផ្ទះវីឡាធំៗ លុយ ឡាន និងសម្ភារ មួយចំនួនទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក យោងតាមការលើកឡើងរបស់ លោកបណ្ឌិត ចាន់ មន្នី អនុប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភា លើកឡើងថា ពិធីសែនព្រេនរបស់ប្រជាជនចិនឬខ្មែរកាត់ចិន មានសណ្ឋាន និងរបៀបខុសគ្នា ដោយផ្អែកលើជំនឿ ជីវភាពនិងរបៀបរបបនៃការរស់នៅ។ អ្នកខ្លះ សែនតាមបែបតៗគ្នានិងមិនយល់ពីរបៀបនៃការសែនព្រេនច្បាស់លាស់។ ដ្បិតរបៀបនៃការសែនខុសគ្នាតែអ្វីដែលពួកគេកម្ររំលងនោះគឺ ការដុតលុយ និងសម្ភារប្រើប្រាស់ដែលធ្វើពីក្រដាស ដោយបានបញ្ជាក់ថា៖

  លោកបណ្ឌិត ចាន់ មន្នី

លោកបណ្ឌិតរូបនេះ បានបន្តថា គ្មានការស្រាវជ្រាវណាបង្ហាញថា ការដុតក្រដាសសែននេះ ពិតជាទៅដល់ដូនតារបស់ពួកគេ ហើយឱ្យពរត្រឡប់មកវិញនោះទេ។ ការដុតក្រដាសសែន ក្នុងពិធីបុណ្យរបស់សាសនាចិន មានរាប់ពាន់ឆ្នាំមកហើយ។ អ្នកជំនាញរូបនេះ មិនអាចកំណត់ពេលវេលាច្បាស់លាស់ពីជំនឿនេះឡើយ។ លោកបានស្រាវជ្រាវឃើញថា ជំនឿនេះកើតឡើងដោយសារ រឿងព្រេងនិទានរបស់ចិន ដែលមានប្ដីប្រពន្ធ ធ្វើក្រដាសលក់ ដោយលោកបានរៀបរាប់បន្ថែមទៀតថា៖

  លោកបណ្ឌិត ចាន់ មន្នី 

តាមរយៈការដុតក្រដាសសែនច្រើនសន្ធឹកសន្ធាប់ ដោយគ្មានជំនឿច្បាស់លាស់ សូម្បីតែបច្ចុប្បន្នក្នុងប្រទេសចិន ក៏បានអំពាវនាវឱ្យប្រជាជនខ្លួនកាត់បន្ថយការដុតក្រដាស និងអុញធូប ព្រោះវាធ្វើឱ្យប៉ះពាល់បរិស្ថាន ដោយការបំពុលខ្យល់ ជាពិសេសប៉ះពាល់សុខភាពមនុស្ស សត្វផងដែរ។

បន្ថែមទៅលើជុំវិញរឿងរ៉ាវផលប៉ះពាល់នៃការដុតក្រដាសនិងធូបនេះ លោកបណ្ឌិត អោ ច័ន្ទម៉ូលី ជាអ្នកស្រាវជ្រាវពីការបំពុលខ្យល់និងជាប្រធានមជ្ឈមណ្ឌលស្រាវជ្រាវនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា លើកឡើងថាផ្សែងដែលចេញដោយការដុតក្រដាស ជាច្រើនប្រភេទមានផ្ទុកនៅសារធាតុគីមីដែលធ្វើឱ្យបំពុលខ្យល់។ បន្ថែមពីនេះសារធាតុគីមីក្នុងផ្សែងក៏ធ្វើឱ្យប៉ះពាល់ដល់សុខភាពមនុស្ស និងឈានដល់ការកើតមហារីកទៀតផង ដោយលោកបានពន្យល់ដូច្នេះថា៖

  លោកបណ្ឌិត អោ ច័ន្ទម៉ូលី

ចំពោះឧស្ម័នកាបូនម៉ូណូអុកស៊ីត និងឧស្ម័នឌីអុកស៊ីត ចេញពីផ្សែងដែលដុតក្រដាស ធូប និងសម្ភារផ្សេងៗច្រើនលើសលុប ធ្វើឱ្យមានឥទ្ធិពលខ្លាំងដល់ការកើនឡើងនៃកម្ដៅផែនដី និងធ្វើឱ្យមានបម្រែបម្រួលអាកាសធាតុ។

ជាមួយគ្នានេះលោក ជា ណារ៉ា ប្រធាននាយកដ្ឋានគ្រប់គ្រងគុណភាពខ្យល់ សំឡេង និងរំញ័រ នៃក្រសួងបរិស្ថានលើកឡើងក្នុងសន្និសីទសារព័ត៌មាន ការដាក់ឱ្យអនុវត្តផែនការខ្យល់ស្អាតកម្ពុជា ថា ក្រសួងបរិស្ថានមិនលើកទឹកចិត្តឱ្យអ្នកជាប់សែស្រឡាយចិនដុតក្រដាសសែននោះទេ ព្រោះវាធ្វើឱ្យបំពុលខ្យល់ខ្លាំង ដោយលោកបានបញ្ជាក់ថា៖

  លោក ជា ណារ៉ា

ដូច្នេះ ដើម្បីកាត់បន្ថែមការបំពុលខ្យល់លោកបណ្ឌិត អោ ច័ន្ទម៉ូលី ជាអ្នកស្រាវជ្រាវពីការបំពុលខ្យល់លើកឡើងថា អ្នកជំនាញ ឬអ្នកពាក់ព័ន្ធគួរបញ្ជ្រាបចំណេះដឹងពីផលប៉ះពាល់នៃការដុតក្រដាស ឬសម្ភារដែលមិនចាំបាច់។ បន្ថែមពីនេះ ការរស់នៅប្រចាំថ្ងៃរបស់មនុស្សទូទៅ មិនគួរធ្វើសកម្មភាពទាំងឡាយណាដែលធ្វើឱ្យមានឥទ្ធិពលខ្លាំងដល់បរិស្ថាន។

យ៉ាងណាមិញ ចំណែកលោកបណ្ឌិតចាន់ មន្នីអនុប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភា អំពាវនាវឱ្យប្រជាពលរដ្ឋកាត់បន្ថយការដុតធូបនិងក្រដាស ព្រោះតាមការស្រាវជ្រាវមិនបានបង្ហាញពីជំនឿនេះច្បាស់លាស់នោះទេ។ លោកក៏បានលើកឡើងដែរថាការដុតធូប និង ក្រដាស ជាប្រភពនៃការបង្កអគ្គីភ័យ៕

ប្រភព៖ ថ្មីថ្មី

សូមចូលទស្សនារូបភាពខាងក្រោម៖

ការដុតក្រដាសសែន (រូបតំណាង)
ការដុតក្រដាសសែន (រូបតំណាង)
ក្រដាសសែន (រូបតំណាង)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]