រាជធានីភ្នំពេញ ៖ ពិតណាស់ អ្នកនាង ស្វែង សុជាតា ជាតារាសម្តែងជើងចាស់ម្នាក់ ដែលមហាជនជាច្រើនពេញចិត្តនឹងសមត្ថភាពសម្តែង មិនថាជាតួឆ្នាស់ ស្លូត ឬកំសត់ឡើយ តារាស្រីរូបនេះ ដើរតួបានយ៉ាងល្អឥតខ្ចោះតែម្តង រហូតមកដល់សព្វថ្ងៃនេះ អាយុជ្រេហើយក្តី តែរូបនាងនៅមានទីផ្សារការងារសម្តែងដដែរ។
ទន្ទឹមនឹងនេះ ក្រោយលេចឮដំណឹងលក់ផ្ទះក្នុងសម័យកូវីដ បានប៉ុន្មានខែមក ពេលនេះ បងប្អូនអ្នកគាំទ្រចំហមាត់ បន្ទាប់ពី តារាស្រីរូបនេះ រៀបចំកម្មវិធីឡើងគេហដ្ឋានថ្មី ជាផ្ទះល្វែងនៅបុរីពិភពថ្មីចំការដូង៣ ជាមួយគ្នានេះ រូបនាងក៏បានបញ្ជាក់ពីតម្លៃផ្ទះ គឺលោតក្បែរ ១១ម៉ឺនដុល្លារឯណោះ ជាផ្ទះដែលចូលលុយគ្នាជាមួយមិត្តភក្តិសម្លាញ់ ទិញទុកធ្វើជាកន្លែងធ្វើការ ព្រោះរូបនាងនិងមិត្តភក្តិកំពុងដំណើរការ ការរកស៊ីជាមួយគ្នា ដូច្នេះតម្រូវឲ្យមានការប្រាស្រ័យទាក់ទងនឹងគ្នាច្រើន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះទៅទៀត រូបនាងបង្ហើបពីមូលហេតុនៃការរៀបចំពិធីភ្លាមៗ ព្រោះតែ ជំងឺទឹកដក់និងខ្យល់ក្នុងពោះវៀន ត្រូវការព្យាបាលភ្លាមៗ ម្យ៉ាងទៀត ក្នុងមួយជីវិតខ្លួនមិនធ្លាប់រៀបចំពិធីណាមួយឲ្យធំដុំដូចគេឯងនោះឡើយ ដូច្នេះជួនពេល ចំថ្ងៃល្អ រូបនាងនិងមិត្តភក្តិក៏សម្រេចធ្វើឲ្យរួចរាល់តែម្តង៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖





ប្រភព ៖ សិល្បករកម្ពុជា និងសង្គម
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]