តាមក្រសួងសុខាភិបាល ម៉ាក់ៗគួរបំបៅដោះកូនយ៉ាងតិច ៦ខែ ឬអាចលើសនេះកាន់តែប្រើសើរ។ យ៉ាងណា ម៉ាក់ៗមួយចំនួន ក្រោយបំបៅដោះកូនបានគ្រប់ ៦ខែហើយ ក៏អាចចង់ប្ដូរឲ្យបៅទឹកដោះគោម្សៅវិញដែរ។ ដូចនេះ ការបំបៅទឹកដោះគោម្សៅត្រឹមត្រូវជាអ្វីប៉ាម៉ាក់គួរដឹង ដើម្បីអាចជួយដល់ការរំលាយអាហាររបស់អាអូន ថែមទាំងជួយការពារអាអូនពីការហើមពោះ និងរលាកត្រចៀកទៀតផង។ តើប៉ាម៉ាក់គួរបំបៅទឹកដោះគោម្សៅបែបម៉េចទើបអាចចៀសវាងបញ្ហាទាំងនេះបាន?
ពេលបំបៅទឹកដោះគោម្សៅឱ្យអាអូន ប៉ាម៉ាក់គួរកាន់ ឬជួយកាន់ដបទឹកដោះគោឱ្យកូន។ ប៉ាម៉ាក់អាចផ្អៀងដបទឹកដោះគោបន្តិចដើម្បីឱ្យទឹកដោះគោហូរចូលពេញក្បាលដោះ ព្រោះកាលបើក្បាលដោះមានទឹកដោះគោមិនពេញ នៅសល់ចន្លោះនឹងធ្វើឱ្យអាអូនបឺតខ្យល់ចូលពោះច្រើន ដែលនឹងធ្វើឱ្យហើមពោះ ឬភើ (ច្រាល់ខ្យល់ក្នុងពោះ)។ ខាងក្រោមនេះជាតិចនិកមួយចំនួនក្នុងការបំបៅទឹកដោះគោម្សៅឱ្យអាអូន៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. បីត្រកងអាអូន
ប៉ាម៉ាក់អាចបីត្រកងអាអូនដោយដាក់ក្បាលនៅលើកែងដៃ ហើយយកបាតដៃទ្រគូទដោយផ្អបទ្រូងកូនជិតទ្រូងប៉ាម៉ាក់។ បន្ទាប់មកលើកកែងដៃបន្តិចដើម្បីឱ្យក្បាលអាអូនខ្ពស់ជាងខ្លួន។
ការដាក់ក្បាលអាអូនឱ្យខ្ពស់ជាងខ្លួនអាចជួយការពារទឹកដោះគោពីការហូរចូលរន្ធត្រចៀកតាមរយៈរន្ធដែលភ្ជាប់បំពង់កទៅនឹងរន្ធត្រចៀក ដែលនឹងបណ្តាលឱ្យអាអូនរលាកត្រចៀក។
ប្រសិនបើប៉ាម៉ាក់រួយដៃ អាចប្តូរអាអូនមកបីដៃម្ខាងទៀតបាន។ ការធ្វើបែបនេះក៏ផ្តល់ពេលវេលាឱ្យកូនសម្រាកពីការខំបឺតទឹកដោះគោបានមួយភ្លែតដែរ។
២. ដាក់អាអូនលើភ្លៅ
ប៉ាម៉ាក់អាចគេង ឬអង្គុយរួចបញ្ឈរជង្គង់។ បន្ទាប់មកដាក់អាអូនផ្អែកលើភ្លៅដោយដាក់ក្បាលកូនផ្អែកនឹងជង្គង់បែរមុខមករកប៉ាម៉ាក់ និងដាក់ជើងអាអូនលើពោះប៉ាម៉ាក់។ ការបំបៅបែបនេះអាចបង្កើនភាពស្និទ្ធស្នាលរវាងប៉ាម៉ាក់នឹងអាអូនព្រោះកូនអាចមើលឃើញមុខប៉ាម៉ាក់ចំ ហើយមិនធ្វើឱ្យប៉ាម៉ាក់រួយដៃទេ។
៣. ដាក់កូនអង្គុយ
ការដាក់ឱ្យអាអូនអង្គុយបៅស័ក្តិសមសម្រាប់កូនដែលមានអាយុច្រើនបន្តិច ព្រោះរាងកាយរឹងបន្តិចហើយ។ ប៉ាម៉ាក់អាចដាក់អាអូនឱ្យអង្គុយលើលើភ្លៅ រួចឱ្យផ្អែកនឹងទ្រូង ឬលើដៃប៉ាម៉ាក់។ ការបៅបែបនេះធ្វើឱ្យអាអូនបៅបានស្រួល ហើយអាចគ្រប់គ្រងរំហូរទឹកដោះគោ និងល្បឿននៃការបឺតទឹកដោះគោដូចបៅដោះម្តាយដែរ។
៤. ដាក់កូនលើខ្នើយ
ការបំបៅដោយដាក់អាអូនលើខ្នើយស្រដៀងនឹងការបំបៅដោយបីត្រកងកូនអ៊ីចឹង ប៉ុន្តែប៉ាម៉ាក់មិនបាច់ប្រើដៃបីត្រកងទេ ហើយក៏មិនរួយដៃដូចការបីត្រកងផ្ទាល់ដែរ។ ប៉ាម៉ាក់គ្រាន់តែដាក់អាអូនលើខ្នើយរួចបីទាំងខ្នើយទាំងអាអូនដើម្បីទ្រទម្ងន់ ក៏ដូចជាលើកឱ្យខ្ពស់ដើម្បីឱ្យអាអូនផ្អបមកជិតទ្រូងប៉ាម៉ាក់ដើម្បីបង្កើនភាពស្និទ្ធស្នាល និងផ្តល់ភាពកក់ក្តៅឱ្យកូន។
ប៉ាម៉ាក់ក៏ត្រូវលើកកែងដៃឱ្យខ្ពស់បន្តិចដែរដើម្បីឱ្យក្បាលអាអូនខ្ពស់ជាងខ្លួន ប៉ុន្តែប៉ាម៉ាក់ត្រូវប្រយ័ត្នដោយត្រូវឱបខ្នើយក៏ដូចជាឱបឱ្យជាប់ ព្រោះខ្លាចអាអូនធ្លាក់ពីលើខ្នើយ។
ពេលបំបៅទឹកដោះគោម្សៅឱ្យអាអូន ប្រសិនបើប៉ាម៉ាក់បីត្រកង ឬដាក់កូនលើខ្នើយ ប៉ាម៉ាក់កុំភ្លេចប្តូរក្បាលម្តងមកខាងធ្វេង ម្តងទៅខាងស្តាំដើម្បីកុំឱ្យក្បាលអាអូនសំប៉ែតម្ខាង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]