អូស្ត្រាលី ៖ ដូចដែរដឹងស្រាប់ហើយថា គូស្វាមីភរិយា អតីតតារាសម្តែងប្រុសល្បីឈ្មោះលោក ស៊ុក សុភា និងភរិយារបស់ខ្លួន ធ្លាប់ទម្លាយរឿងបែកបាក់គ្រួសារនឹងគ្នា រហូតដល់ប្រើពាក្យលែងលះនឹងគ្នា ក្រោយចាប់ដៃគ្នាជាគូស្វាមីភរិយាជិត១០ឆ្នាំ ធ្វើឲ្យមហាជនភ្ញាក់ផ្អើលជាខ្លាំង។
យ៉ាងណាមិញ សូម្បីតែហ្វេនៗរបស់រូបលោកនិងភរិយា សុទ្ធតែ គាំទ្រឲ្យអ្នកទាំងពីរជានានឹងគ្នាវិញ ព្រោះជាគូស្វាមីភរិយាសាកសមនឹងគ្នាបំផុត ភរិយាមានកូន៥នាក់ហើយតែសម្រស់ក្រមុំសុំខ្មាស់ រីឯស្វាមីវិញ ក៏មានរូបសម្បត្តិសង្ហាថែមទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះ ក្តីស្រមៃរបស់ហ្វេនៗក៏ក្លាយជាការពិត ប្រកាសចែកផ្លូវគ្នាបានប៉ុន្មានខែ ពេលនេះ លោក ស៊ុក សុភា ហោះទៅអូស្ត្រាលីជួបជុំគ្រួសារជាថ្មី ជាពិសេសទៅទៀត កាន់តែបង្ហាញភាពផ្អែមល្អែមមិនចាញ់គូស្នេហ៍ថ្មីថ្មោង ជាមួយភរិយា មហាជនឃើញហើយញញឹមបិទមាត់មិនជិត។
ជាក់ស្តែងថ្មីៗនេះ ភរិយាអតីតតារាប្រុស បានបង្ហោះសារលើបណ្តាញសង្គមយ៉ាងដូច្នេះថា ៖
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]