ហុងកុង៖ ក្រុមអ្នកស្រាវជ្រាវហុងកុង បានរកឃើញភស្តុតាងបញ្ជាក់ថា សត្វកណ្តុរអាចចម្លងរីករាលដាលមេរោគដល់មនុស្ស ហើយបានភ្ជាប់ទំនាក់ទំនងពីសត្វទៅនឹងការចម្លងមេរោគដល់មនុស្ស។ នេះបើតាមការចុះផ្សាយរបស់សារព័ត៍មាន The Strait Times។

ការសិក្សាមួយ ដែលត្រូវបានបោះពុម្ពផ្សាយកាលពីថ្ងៃសៅរ៍ ទី២៩ ខែមករា ក្នុងនោះ តាមការចុះផ្សាយរបស់នៅក្នុងកាសែត The Lancet បានផ្តល់ភស្តុតាងជាឯកសារដំបូងនៃការការចម្លងមេរោគពីសត្វកណ្តុរទៅមនុស្សនូវវីរុសដែលតា (Delta)។អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យហុងកុង និងរដ្ឋាភិបាលទីក្រុង បានរកឃើញករណីឯករាជ្យពីរនៃការឆ្លងបែបនេះ បន្ទាប់ពីបានធ្វើតេស្តមេរោគ និងសំណាកឈាមពីសត្វដែលប្រមូលបានពីហាងលក់សត្វចិញ្ចឹមក្នុងស្រុក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សត្វកណ្តុរដែលស្ថិតក្នុងការចោទជាសំនួរ បានឆ្លងមេរោគនៅជុំវិញថ្ងៃទី២១ខែវិច្ឆិកា មុនពេលពួកវាត្រូវបាននាំចូលទៅហុងកុង ដោយបង្ហាញថាការជួញដូរសត្វអាចជាផ្លូវដែលជួយសម្រួលបើកផ្លូវដល់មេរោគកូវីដ១៩ ក្នុងការរីករាលដាលទ្រង់ទ្រាយធំ។ នេះបើយោងតាមការសិក្សា។

អ្នកស្រាវជ្រាវបាននិយាយនៅក្នុងការសិក្សានេះថា៖ «ការសិក្សានេះបង្ហាញឱ្យឃើញថា កណ្តុរដែលត្រូវបានគេចិញ្ចឹម អាចជាភ្នាក់ងារចម្លងមេរោគកូវីដប្រភេទ Sars-CoV-2 នៅក្នុងជីវិតពិត និងអាចចម្លងមេរោគដល់មនុស្សទៀត»។«​មេរោគ Sars-CoV-2 ចរាចរនៅក្នុងសត្វកណ្តុរ អាចអនុញ្ញាតឱ្យមានការចម្លងមេរោគប្រកបដោយនិរន្តរភាពនៅក្នុងមនុស្សបាន»។

សូមជម្រាបផងដែរថា កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលហុងកុង បានបញ្ជាឱ្យសម្លាប់សត្វកណ្តុររាប់ពាន់ក្បាល បន្ទាប់ពីមានការរកឃើញការឆ្លងនៅតាមហាងលក់សត្វចិញ្ចឹម នៅក្នុងទីក្រុង៕

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]