ភ្នំពេញ៖ កាលពីថ្មីៗនេះ តារាចម្រៀងល្បីម្នាក់នៅប្រទេសកម្ពុជា លោក នេន ទុំ បានចុះលើរថយន្ត ចូលរាំក្រឡុក ជាមួយនឹង កម្មករជាច្រើននាក់ ដែលកំពុងសម្រាក ជប់លៀងយ៉ាងសប្បាយរីករាយតែម្តង ដោយលោកក៏បានមកចូលរួមជប់លៀងទាំងអារម្មណ៍សប្បាយផុសចេញពីចិត្តផងដែរ។

ដោយឡែក បើមើលពីវីដេអូ ដែលតារាប្រុសរូបនេះ បានថតវិញ គឺបញ្ជាក់យ៉ាងច្បាស់អំពីសកម្មភាពលោកបានចុះពីលើឡានយកក៏មានបងប្អូនកម្មករស្វាគមន័យ៉ាងកក់ក្តៅតែម្តង ហើយលោក នេន ទុំ ក៏និយាយថា ឃើញទំនងពេក ក៏សុំរាំមួយបទតែម្តងទៅ ដោយទាំងបងប្អូនកម្មករ និងលោកក៏បានរាំវង់ជាមួយគ្នាទុកជាអនុស្សាវរីយ៍យ៉ាងសប្បាយ រីករាយ មើលតែទឹកមុខម្នាក់ៗក៏ដឹងថាមានក្តីសុខផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ អ្នកគាំទ្រ ក៏បានសរសើរដល់ លោក នេន ទុំ ដែលទោះជាល្បីយ៉ាងណាក៏ដោយ ក៏លោកនៅតែរក្សាភាពសាមញ្ញ ជាមួយអ្នកគាំទ្រជានិច្ច៕

សូមចូលទស្សនារូបភាព និងវីដេអូខាងក្រោម៖

នេន ទុំ
នេន ទុំ
នេន ទុំ រាំជាមួយកម្មករ
នេន ទុំ រាំជាមួយកម្មករ
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នេនទុំ