ភ្នំពេញ៖ កាលពីថ្មីៗនេះ តារាចម្រៀងប្រុសដ៏មានប្រជាប្រិយភាព លោក នេនទុំ បានទទួលការរិះគន់យ៉ាងខ្លាំង ពីសំណាក់មហាជនក្រោយពីលោកបានបង្ហាញសាក់ នៅលើកំភួនជើង ដែលជារូបព្រះព្រហ្ម។

យ៉ាងណាមិញ ក្រោយទទួលបានពាក្យរិះគន់ជាច្រើន មានទាំងការជេរ ដល់រូបលោកទៀតនោះ ធ្វើឲ្យតារាប្រុសរូបនេះមានការស្រងាកចិត្តជាខ្លាំង ព្រោះមិននឹកស្មានថា មហាជនមានប្រតិកម្មខ្លាំង ចំពោះសាក់របស់លោកនៅលើកំភួនជើងបែបនេះសោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ រូបលោកក៏បានចេញវីដេអូ ទទួលកំហុសសុំទោសដល់មហាជនដែលលោកបានយករូបព្រះព្រហ្មមកសាក់លើកំភួនជើងបែបនេះ និងមិនឲ្យមានជាលើកទីពីរនោះឡើយ។ ជាមួយគ្នានេះដែរ នេនទុំ ក៏បានបង្ហាញអារម្មណ៍ខ្លួនថា នេះគឺការស្រលាញ់មិនមានបំណង ជាន់ឈ្លី និងមិនគោរពអីនោះទេ ដោយលោកគិតថា ជារូបភាពមិនមែនជារូបសំណាក់សម្រាប់គោរពបូជានោះឡើយ៕

សូមទស្សនារូបភាព និថឲងជូនវីដេអូខាងក្រោម៖

នេនទុំ
នេនទុំ
នេនទុំ
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នេនទុំ