ត្បូងឃ្មុំ ៖ ទោះមិនមែនជា តារាល្បីឈ្មោះបោះសម្លេងខ្លាំង តែតារាចម្រៀង នេនទុំ ក៏មិនមែនជា តារាបាត់ឈ្មោះនោះដែរ យូរៗចេញមួយបទក្តី តែពីបទមួយទៅបទមួយ តែងផ្ទុះការគាំទ្រពីមហាជន មិនណយប៉ុន្មានទេ។
ទន្ទឹមនឹងការងារសិល្បៈមួយមុខហើយនោះ បច្ចុប្បន្នរូបលោក ក៏មានមុខរបររកស៊ីខ្លះៗ លើអនឡាញម្នាក់ផងដែរ មិនមែនជា ការលក់ផលិតផលសម្រស់ដូចគេឯងទេ គឺ រូបលោកមានលក់ ផ្អក ប្រហុក កន្ទុយហេះ ដែលត្រូវគេដឹងថា លក់ដាច់ខ្លាំង មិនតែប៉ុណ្ណោះ ក៏នៅមានលក់ខោខៅប៊យបុរស ផលិតក្នុងស្រុកទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង ហ្វេនៗស្រឡាំងកាំង ឃើញលក់តែ ផ្អកប្រហុកក្តី តែពេលនេះ រូបលោក បើកបង្ហាញផ្ទះលំហែតូចមួយ ដែលសាងសង់អស់២០ខែ នៅស្រុកកំណើត ស្រុកសួង មាន៣បន្ទប់ស្នាក់ បើកទទួលភ្ញៀវពីក្រុងសួង និងភ្ញៀវពីបណ្តាខេត្តនានា មានលក់ម្ហូបកំម៉្មុង ដែលមានឈ្មោះថា «ផ្ទះអ្នកម៉ែ» រៀបចំបែបធម្មជាតិ ខ្យល់អាកាសបែបជនបទ គ្រាន់តែមើល ក៏ដឹងថា ស្រស់ស្រាយ ចង់ទៅលេងខ្លាំងណាស់៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]