ភ្នំពេញ៖ ជាការពិតណាស់ កញ្ញា លីកា សមាជិកក្រុម2Themoon បានទទួលការចាប់អារម្មណ៍ពេញបណ្តាញហ្វេសប៊ុក ក្រោយពីរូបនាងបានបញ្ចប់ភាពនៅលីវរបស់ខ្លួន ចាប់ដៃគូស្នេហ៍ចូលរោងការកាលពីថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២២ ថ្មីៗកន្លងទៅនេះ។
ជាមួយគ្នានេះ នៅក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍ របស់តារាស្រីរូបនេះ ក៏មានភ្ញៀវកិត្តិយស ជាពិសេសមិត្តៗរួមសិល្បៈចូមរួមអបអរជូនពរជ័យយ៉ាងច្រើនអធិកអធមផងដែរ។ ក្នុងនោះផងដែរ គេសង្គេតឃើញ ក្នុងពិធីអាពាហ៍ពិពាហ៍ លីកា ហាក់សប្បាយរីករាយជាខ្លាំង ទាំងភ្ញៀវកិត្តិយសរាំលេងកម្សាន្ត តែងខ្លួនខ្ញង់ៗគ្រប់គ្នា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាពិសេស ក្នុងថ្ងៃមង្គលនេះ សមាជិកក្រុម2Themoon មួយរូបនេះពិតជាស្រស់ស្អាតសោភាដូចព្រះនាង អញ្ចឹង។ ជាក់ស្ដែង បើក្រលេកមើលកម្រងរូបភាពអនុស្សាវរីយ៍នៅក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍របស់នាង ពិតជាស្រស់សង្ហាសោភាទាំងគូ និងពិតជាសមគ្នាខ្លាំងណាស់។ ជាងនេះទៅទៀត ហ្វេនៗក៏រំភើប និងបង្ហាញនូវអារម្មណ៍ត្រេកអរគ្រប់ៗគ្នាពេលឃើញអាយដលរបស់ពួកគេមានក្តីសុខបែបនេះ៕
សូមទស្សនារូបភាពខាងក្រោម៖












បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]