ភ្នំពេញ៖ កាលពីថ្មីៗនេះ តារាចម្រៀង ម៉េង កែវពេជ្ជតា បានបង្ហោះរូបភាពជាមួយនឹងស្ទីលសក់ខ្លី ក្នុងបណ្តាញសង្គមហ្វេសប៊ុក ដោយកន្លងមកអ្នកនាងធ្លាប់តែទុកសក់វែងប៉ុណ្ណោះ មើលទៅប្លែកម្យ៉ាងដែរ។
ដោយឡែក តារាចម្រៀងជើងចាស់រូបនេះ បានប្តូរស្ទីលមកទុកសក់ខ្លីត្រឹមកវិញ ដោយបន្ថែមសោភ័ណ្ឌភាពជាមួយនឹងការផាត់មុខតិចៗ ស្តើងៗបែបធម្មជាតិ ដែលលើកនេះមើលទៅមិនត្រឹមតែប្លែកនោះទេ គឺថែមធ្វើឱ្យអ្នកនាងកាន់តែក្មេងជាងវ័យបន្ថែមមួយទៀតផង និយាយរួមមកមើលមួយភ្លែតចង់ច្រឡំទៅនឹងក្មេងៗស្រករ២០ជាងផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ អ្នកគាំទ្រ ក៏បានសរសើរអំពីសម្រស់ និងការលេងខ្លួន តារាចម្រៀង ម៉េង កែវពេជ្ជតា ដែលមើលទៅស្អាត និងមានភាពទាក់ទាញទៀតផង៕
សូមចូលទស្សនារូបភាពខាងក្រោម៖



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]