ភ្នំពេញ៖ អាចនិយាយបានថាតារាកំប្លែងវ័យក្មេង នាយចឺម បានវិវត្តន៍ខ្លួនយ៉ាងលឿនប្ដូរពីការងារជាតារាចម្ដែងមកធ្វើជាតារាចម្រៀងវិញ។ ក្រោយប្រឡូកក្នុងវិស័យចម្រៀង គេកត់សម្គាល់ឃើញតារារូបនេះ ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីទស្សនិកជនគ្រប់ទិសទីតែម្ដង។ ម្យ៉ាងគ្រប់បទចម្រៀងដែលលោកចេញមកម្ដងៗ សុទ្ធសឹងតែពីរោះ និងទទួលបានការចាប់អារម្មណ៍ច្រើនពីមិត្តៗយុវវ័យ។ 

យ៉ាងណាមិញ គេដឹងផងដែរថា នាយចឺម ជាតារាចម្រៀងមួយរូបមានវោហារស័ព្ទចាក់ទឹកមិនលេច ពូកែប្រើប្រាស់ពាក្យសម្ដីផងដែរ។ បើក្រឡេកទៅមើលជីវិតឯកជន និងរឿងរ៉ាវស្នេហារបស់តារារូបនេះ គេដឹងថាលោកតែងតែ​ប្ដូរសង្សារជាបន្តបន្ទាប់ ហើយអតីតគូស្នេហ៍ម្នាក់ៗសុទ្ធតែជាតារាស្រីវ័យក្មេង មានរូបសម្ផស្សស្រស់ស្អាតគូរជាទីចាប់អារម្មណ៍របស់មហាជនទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិតណាស់ បើគិតមកទល់នឹងពេលនេះ នាយចឺម បានបង្ហាញសង្សារខ្លួនចំនួន៤លើកមកហើយ គិតទាំងសង្សារថ្មីដែលកំពុងទាក់ទងមើលចិត្តគ្នានាពេលបច្ចុប្បន្ន។ ហើយតារាស្រីដែលធ្លាប់ជាអតីតគូស្នេហ៍នាយចឺមនោះមានដូចជា៖ 

១៖ កញ្ញា ពុធ ស្រីខួច ហៅ អូនតូច

អាចនិយាយបានថា កញ្ញា ពុធ ស្រីខួច ហៅ អូនតូច ជាសង្សារទី១ ដែលនាយចឺម ប្រកាសថាជាសង្សារខ្លួន ប៉ុន្តែក្រោយទាក់ទងមើលចិត្តគ្នាមិនបានប៉ុន្មាន អ្នកទាំងពីរបានបែកគ្នាទៅវិញ។ 

កញ្ញា ពុធ ស្រីខួច ហៅ អូនតូច 
កញ្ញា ពុធ ស្រីខួច ហៅ អូនតូច 

២៖ កញ្ញា អៀ ម៉េងលិ ហៅ អូនម៉ី

ក្រោយបែកពីកញ្ញា ពុធ ស្រីខួច នាយចឺម បានបង្ហាញមុខសង្សារថ្មីទី២ ដែលត្រូវបានគេស្គាល់យ៉ាងច្បាស់ថាជាតារាស្រីវ័យក្មេង​គឺកញ្ញា អៀ ម៉េងលិ ហៅ អូនម៉ី បើទោះបីមានភាពផ្អែមល្ហែមនឹងគ្នាខ្លាំងកម្រិតណា ក៏ចុងក្រោយអ្នកទាំងពីរនៅតែបែកគ្នា។ 

កញ្ញា អៀ ម៉េងលិ ហៅ អូនម៉ី
កញ្ញា អៀ ម៉េងលិ ហៅ អូនម៉ី

៣៖  កញ្ញា ហ្វា​ហ្វា

ក្រោយបែកពីតារាស្រីទាំងពីរខាងលើ នៅឆ្នាំ២០១៩ នាយចឺម បានបង្ហាញមុខគូស្នេហ៍ថ្មីទី៣ ដែលជាអតីតបវរកញ្ញា កញ្ញា ហ្វាហ្វា ដោយក្នុងអំឡុងពេលទាក់ទងគ្នា គូស្នេហ៍មួយគូនេះបានធ្វើឲ្យហ្វេន គិតថាជាស្នេហាច្បាស់លាស ក៏ព្រោះតែប៉ាម៉ាក់ទាំងសងខាងដឹងឮផងដែរ។ ប៉ុន្តែសុខៗ ស្ងាត់បង្ហោះរូបជាមួយគ្នាមួយរយៈក៏ឮដំណឹងថាអ្នកទាំងពីរបានបែកគ្នាទៅហើយ។ 

កញ្ញា ហ្វា​ហ្វា
៣៖ កញ្ញា ហ្វា​ហ្វា និងនាយចឺម

៤៖ អ្នកនាង សេង សុខឃីម

បន្ទាប់ពីបែកជាមួយកញ្ញា ហ្វាហ្វា តារាចម្រៀងនាយចឺម បានធ្វើឲ្យមហាជនភ្ញាក់ផ្អើល បន្ទាប់ពីបង្ហាញមុខគូស្នេហ៍ថ្មី ដែលជាស្ត្រីមេម៉ាយកូនមួយគឺ អ្នកនាង សេង សុខឃីម ហើយបច្ចុប្បន្នគេឃើញទំនាក់ទំនងអ្នកទាំងពីរផ្អែមល្ហែម យល់ចិត្តគ្នាខ្លាំង។ 

អ្នកនាង សេង សុខឃីម
នាយ ចឺម និងអ្នកនាង សេង សុខឃីម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយចឺម