ព្រះសីហនុ៖ ពិតណាស់ អ្នកណាមិនស្គាល់តារាប្រុសពហុជំនាញ នាយចឺម ជាពិសេសនោះគឺមិត្តៗយុវវ័យតែម្ដងដែលស្រលាញ់ចូលចិត្ត តារាប្រុសរូបនេះ ដែលមានទេពកោសល្យកំប្លុកកំប្លែង ថែមទាំងជាតារាចម្រៀងដែលអាចច្រៀងបានទាំងបទស្លូនិងញាក់ផងដែរ។

ជាងនេះទៅទៀត សព្វថ្ងៃនេះ តារាប្រុសរូបនេះកំពុងតែមានទីផ្សារខ្លាំងក្នុងវិស័យសិល្បៈ និងទទួលការងារសឹងតែគ្មានពេលសម្រាក ជាពិសេសនោះគឺ ចេញច្រៀងតាមខនសឺតនៅតាមខេត្តជាហូរហែ លើសពីនេះ លោកក៏មមាញឹកនឹងមុខរបរជំនួញក្នុងដៃជាច្រើនទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ស្រាប់តែពេលថ្មីៗនេះ មានឃ្លីបវីដេអូមួយកំពុងតែល្បីពេញបណ្ដាញTikTok តែម្ដង ដោយវីដេអូនោះ គឺជាវីដេអូដែល នាយចឺម បានកំពុងតែច្រៀងខនសឺតនៅឯខេត្តព្រះសីហនុ ជាមួយនឹងបទញាក់កន្រ្តាក់អារម្មណ៍ជាមួយនឹងក្បាច់រាំ ទន្ទ្រាំខ្លាំងៗស្រាប់តែបាក់ឆាកធ្លាក់ចុះក្រោមទាំងអ្នកច្រៀង និងអ្នករាំទាំងអស់គ្នាតែម្ដង។

គួរឲ្យបញ្ជាក់ផងដែរថា ការរាំច្រៀងរហូតដល់បាក់ឆាករបស់ នាយចឺម ដូច្នេះមិនមែនជាលើកទី១នោះទេ កាលកន្លងទៅលោកក៏ធ្លាប់មានប្រវត្តិរាំរហូតដល់បាក់ឆាកបែបនេះម្ដងរួចមកហើយ៕

សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖

នាយចឺម
នាយចឺម
នាយចឺម
នាយចឺម និងមិត្តស្រី
រូបភាព
@neang998 យប់មិញIdol រាំបាក់ឆាក#ក្រុងព្រះសីហនុ ♬ original sound - 🦋Nēäng Słōw🥰🌸
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយចឺម