ភ្នំពេញ៖ ជាការពិតណាស់ កំពូលតារាចម្រៀងជើងចាស់ដ៏មានប្រជាប្រិយភាព អ្នកនាង ម៉េង កែវពេជ្ជតា ចាប់តាំងពីមានឈ្មោះបោះសម្លេងក្នុងវិធីសិល្បៈដំបូងៗមក នាងតែងត្រូវបានមហាជនទទួលស្គាល់ និងកោតសរសើរអំពីទេពកោសល្យការច្រៀងរបស់នាងបានយ៉ាងពីរោះរណ្ដំ។
ទន្ទឹមនឹងនេះ ក្រៅពីមានទឹកដមសំនៀងច្រៀងបានពីរោះគ្រប់ទម្រង់ហើយនោះ តារាស្រីវ័យ ៤៦ឆ្នាំរូបនេះ ក៏មានសម្រស់ស្រស់ស្អាតមិនធម្មតាដែរ ខណៈពេលនេះវ័យក៏កាន់តែដើរទៅមុខទៅហើយក៏ដោយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាងនេះទៅទៀត អ្នកនាង ម៉េង កែវពេជ្ជតា ត្រូវបានមហាជនស្ញើចសសើរមិនដាច់ពីមាត់គ្រប់គ្នា ក្រោយអ្នកនាងបានចូលរួមបង្ហាញខ្លួនក្នុងកម្មវិធី«អ្នកជិតខាង» ព្រមទាំងបានបង្ហើរសំនៀងដោយច្រៀងផ្ទាល់ជាច្រើនបទ គ្មានភ្លេងអ្វីទាំងអស់។ អ្វីដែលពិសេសនោះគឺ សម្លេងតារាជើងចាស់រូបនេះ ពិតជាពិរោះស្រួយស្រទន់ផ្អែម អន្លង់អន្លោចខ្លាំងមែនទែន សឹងតែមិនជឿថា អ្នកនាងច្រៀងផ្ទាល់នោះទេ គឺដូចជាសម្លេងចាក់ឌីសអញ្ចឹង។ ដោយហេតុនេះហើយ ទើបអ្នកគាំទ្រនៅតែរក្សាឈ្មោះរាជនីសម្លេងនេះ ឲ្យទៅអ្នកនាង ម៉េង កែវពេជ្ជតា មកដលសព្វថ្ងៃ៕
សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖




@rathakkok #ពិរោះណាស់អាយដល😘😘 ♬ original sound - Ratha
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]