ពិតណាស់ ប៉ាម៉ាក់តែងតែផ្ដល់ក្ដីស្រលាញ់ និងការពារកូនរបស់ខ្លួនជាប់ជានិច្ច។ ប៉ុន្តែ ប្រសិនបើយើងការពារកូនជ្រុលពេកនោះ អាចនឹងរារាំងដល់ការលូតលាស់ និងការអភិវឌ្ឍរបស់ក្មេងទៅវិញ។ ជាក់ស្ដែង ប៉ាម៉ាក់មួយចំនួនតែងតែតាមដានអាកប្បកិរិយារបស់កូន ដូចជាការញ៉ាំអាហារ ការរាប់អានមិត្តភក្ដិ ការដាក់ទណ្ឌកម្មនៅពេលដែលកូនរៀនបានពិន្ទុទាប ឬការជ្រៀតជ្រែករឿងរ៉ាវផ្ទាល់ខ្លួនរបស់ក្មេងជាដើម។ ទង្វើទាំងនេះ អាចធ្វើឲ្យកូនខ្វះជំនាញក្នុងការសម្រេចចិត្ត ក៏ដូចជាមិនអាចរស់នៅដោយឯករាជ្យបាន។
ផលប៉ះពាល់មួយចំនួន នៅពេលដែលប៉ាម៉ាក់ការពារកូនជ្រុល
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. ខ្វះជំនាញយល់ដឹង និងមិនហ៊ានសាកល្បង
ការថែទាំកូន និងការពារកូនខ្លាំងជ្រុលអាចបង្កគ្រោះថ្នាក់ដល់ក្មេង ពីព្រោះអាចរារាំងដល់សមត្ថភាពក្នុងការសម្រេចចិត្តដោយខ្លួនឯង ការប្រព្រឹត្តកំហុស ការបរាជ័យ និងការរៀនពីមេរៀនជីវិតផ្សេងៗ។ មួយវិញទៀត ក្មេងក៏មិនហ៊ានសាកល្បង ឬសម្របខ្លួនទៅនឹងស្ថានភាពថ្មីៗដែរ។ ដូច្នេះហើយ ប៉ាម៉ាក់គប្បីបង្រៀនកូនឲ្យចេះគិតដោយខ្លួនឯង ក៏ដូចជាជួយពួកគេធ្វើការសម្រេចចិត្តឲ្យកាន់តែប្រសើរជាងមុន។
២. បញ្ហាសុខភាពផ្លូវចិត្ត
នៅពេលដែលកូនធំពេញវ័យ ក្មេងអាចវិវត្តទៅជាជំងឺថប់បារម្ភក្នុងសង្គម កម្រិតស្រ្តេសខ្ពស់ ជំងឺបាក់ទឹកចិត្ត និង អសមត្ថភាព ក្នុងការដោះស្រាយបញ្ហា។ ពួកគេនឹងមានអារម្មណ៍ថាគ្មានអំណាច ចិត្តច្រើន ឆោតល្ងង់ និងខ្សោយស្មារតី។ បន្ថែមពីនេះ ក្មេងក៏មិនអាចរៀនពីវិធីយកឈ្នះភាពភ័យខ្លាចរបស់ខ្លួនផងដែរ។
៣. ខ្វះទំនុកចិត្តចំពោះខ្លួនឯង
ការគ្រប់គ្រងកូនច្រើនពេក អាចធ្វើឲ្យកូនមិនអាចធ្វើការសម្រេចចិត្តដោយខ្លួនឯង ហើយការគោរពខ្លួនឯង នឹងកាន់តែធ្លាក់ចុះបន្តិចម្ដងៗ។ លើសពីនេះ កុមារអាចនឹងជឿថាខ្លួនគ្មានសមត្ថភាព ព្រមទាំងពុំមានទំនុកចិត្តក្នុងការសម្រេចគោលដៅណាមួយឡើយ។
៤. បាត់ទំនាក់ទំនងសង្គម
ទន្ទឹមនឹងនេះ ក្មេងដែលមានប៉ាម៉ាក់ការពារ ក៏ដូចជាហួងហែងកូនជ្រុលពេក អាចនឹងពិបាកក្នុងការប្រាស្រ័យទាក់ទងជាមួយនឹងអ្នកដទៃ ដោយសារតែពួកគេចង់បានចំណាប់អារម្មណ៍ និងការយកចិត្តទុកដាក់ពីអ្នកដទៃខ្លាំង ដែលកត្តានេះអាចប៉ះពាល់ដល់សុខភាពផ្លូវចិត្តរបស់កូន។ យ៉ាងណាមិញ បើប៉ាម៉ាក់បង្រៀនកូនឲ្យចេះរស់នៅដោយឯករាជ្យ ក្មេងអាចនឹងចេះតស៊ូអត់ធ្មត់ ក៏ដូចជាព្យាយាមយកឈ្នះឧបសគ្គចំពោះមុខដោយខ្លួនឯងជាមិនខាន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]