រាជធានីភ្នំពេញ ៖ ដូចដឹងស្រាប់ហើយ បន្ទាប់ពីស្ពាយឈ្មោះជាគូដណ្តឹងគ្នា ដល់ទៅកន្លះឆ្នាំ នៅចុងខែមករានេះ សមាជិកក្រុមរាំ 2themoon តារាស្រី លីកា ក៏បានចូលរោងមង្គលការនៅសណ្ឋាគារល្បីឈ្មោះមួយ នៅរាជធានីភ្នំពេញ មានអ្នកសិល្បៈចូលរួមយ៉ាងកុះករ ជាពិសេស Influencerល្បីៗសុទ្ធតែអញ្ជើញទៅចូលរួម។
ខណៈនោះ ក្នុងថ្ងៃរៀបការ តារាស្រី លីកា ជាមួយស្វាមី ក៏ត្រូវអ្នកលេងបណ្តាញសង្គម ដែលធ្លាប់ផ្គូផ្គងអ្នកទាំងពីរ កាលពីមុនចាប់ផ្តើម កាត់តរូបភាពរបស់ខ្លួន ស្វាមី និងលោក ហេង វិសាល ផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក និងTikTok។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ដោយសារតែការលេងសើចជ្រុលរបស់ បណ្តាអ្នកគាំទ្រ រូបនាងបានទម្លាយថា ខ្លួនបានជួបបញ្ហាក្នុងគ្រួសារ ព្រោះរូបភាពប៉ុន្មានសន្លឹកនោះ ខណៈដែល នេះគ្រាន់តែជាការលេងសើចតែប៉ុណ្ណោះ ប៉ុន្តែត្រូវមានបងប្អូនភាគច្រើន និងអ្នកផ្ទះ គិតថារឿងនេះ ជាការពិត។
ខណៈនោះ រូបនាងក៏បន្តថា ប្រសិនបើ រូបនាងជាយាយ ក៏មិនពេញចិត្តដូចគ្នា ស្របពេល ចៅៗត្រូវគេកាត់តលេងសើចយ៉ាងដូច្នេះ សូម្បីតែរូបនាង ក៏គិតថា នេះហាក់មិនសមរម្យផងដែរ ដូច្នេះ រូបនាងសំណូមពរឲ្យ អ្នកលេងបណ្តាញសង្គម កុំកាត់តរូបខ្លួន បងវិសាល និងស្វាមីខ្លួន ដល់ថ្នាក់នេះពេក៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]