វិបត្តិកូវីដញាំញីអាមេរិកនិងពិភពលោកចូលក្បាល ៣ឆ្នាំហើយ គិតចាប់ពីចុង២០១៩មក ហើយក្រៅពីបញ្ហាសុខភាពសាធារណៈ យន្តការទប់ស្កាត់ការរីករាលដាល បញ្ហាសេដ្ឋកិច្ច និងរឿងជាច្រើនទៀត ពេលនេះប្រទេសនេះកំពុងជួបវិបត្តិជាប្រវត្តិសាស្ត្រថ្មីបំផុតមួយទៀតមិនធ្លាប់មានគឺ ខ្វះឈាមបម្រុង។
សារព័ត៌មានអាមេរិកធំៗចេញផ្សាយពីបញ្ហានេះដោយលើកឡើងពីសញ្ញាណគ្រោះថ្នាក់ក្នុងការសង្គ្រោះអ្នកជំងឺបន្ទាន់នានាដែលត្រូវការឈាមបញ្ចូលជាចាំបាច់ថា នៅតាមមជ្ឈមណ្ឌលជាតិផ្ដល់ឈាមច្រើនកន្លែង ប្រភេទឈាមខ្លះមានបម្រុងតែមួយថ្ងៃៗប៉ុណ្ណោះ អត់មានច្រើនដូចមុនកូវីដ១៩ រាតត្បាតទេ។ នេះជាលើកដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រដែលកាកបាទក្រហមអាមេរិកប្រកាសពីភាពខ្វះខាតនេះកាលពីចុងខែ មករា ២០២២។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សឈាមមិនអាចផលិតបានទេ ហើយមានតែមធ្យោបាយមួយគត់គឺការបរិច្ចាគ។ ការមានឈាមបម្រុងបរិបូរ ស្ដែងឲ្យឃើញពីសុខភាពជាតិទាំងមូល។ កាកបាទក្រហមដដែលបញ្ជាក់ថា តម្រូវការប្រចាំថ្ងៃទូទាំងប្រទេសត្រូវការ៖
- កោសិកាឈាមក្រហម ២៩ ០០០ប្លោក
- ប្លាកែត ៥ពាន់ប្លោក និង
- ប្លាស្មា ៦ ៥០០ប្លោក ។
គិតតែជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍មួយផ្នែក ត្រូវការឈាម (៣ប្រភេទខាងលើបញ្ចូលគ្នា) ១០០ប្លោកទៅហើយក្នុងមួយថ្ងៃ។ ដូច្នេះ ការបរិច្ចាគឈាមរបស់សប្បុរសជនម្នាក់ អាចសង្គ្រោះជីវិតជនរងគ្រោះលើសពីម្នាក់។
ស្ថាប័នពាក់ព័ន្ធសំខាន់ៗច្រើនទៀតដូចជា សមាគមវេជ្ជសាស្ត្រ សមាគមមន្ទីរពេទ្យ សមាគមគិលានុបដ្ឋាកបានចេញសេចក្ដីថ្លែងការណ៍រួមបែបនេះថា “ជាបញ្ហាធំធេងណាស់ចំពោះក្រុមគ្រូពេទ្យ ក្នុងការសង្គ្រោះអាយុជីវិតអ្នកជំងឺបន្ទាន់ឲ្យទាន់ពេល…។”
ការបញ្ចូលឈាមឲ្យអ្នកជំងឺមួយចំនួនដូចជា អ្នកទាមទារការវះកាត់ អ្នកជំងឺស្លេកស្លាំង អ្នកជំងឺមហារីក ឬករណីចាំបាច់មួយចំនួនសូម្បីអ្នកជំងឺកូវីដ១៩ ក៏ទាមទារការបញ្ចូលឈាមដូចគ្នាដែរ។ គួរបញ្ជាក់ថារាល់ឆ្នាំ មានពលរដ្ឋអាមេរិកជាង ១២,៥លាននាក់បរិច្ចាគឈាមរាល់ឆ្នាំ ទើបឈាមតាមស្ថាប័នសំខាន់ៗខាងលើមានគ្រប់គ្រាន់ លុះបរិបទកូវីដឆ្លងរាលដាលដល់អាមេរិក រហូតធ្វើឲ្យប្រទេសនេះ ជាប់ចំណាត់ថ្នាក់លេខ១ ដែលមានអ្នកឆ្លងច្រើនបំផុត ទើបជះឥទ្ធិពលដល់លទ្ធភាពក្នុងការបរិច្ចាគឈាមធ្លាក់ចុះយ៉ាងគំហុក។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]