កម្សាន្ត៖ ពិតណាស់ កាលពីថ្មីៗកន្លងទៅ តារាប្រុសពហុជំនាញ នាយ ព្រែក និងតារាស្រីវ័យក្មេងសម្រស់ស្រស់ស្អាតសាច់ខ្ចី កញ្ញា ឈិន មុន្នីនាថ បានចេញមកបញ្ជាក់ពីទំនាក់ទំនង បច្ចុប្បន្នថា ត្រឹមជាបងប្រុសប្អូនស្រីមើលថែ និងកំពុងមើលចិត្តគ្នា។
យ៉ាងណាមិញ រាលសកម្មភាព ដែលបង្ហាញចេញមកជារឿយៗ អ្នកទាំងពីរហាក់ស្និតស្នាលដែលមើលទៅមិនដូចបងប្រុសនិងប្អួនស្រីទាល់តែសោះ។ ជាពិសេស រាលពេលទៅណាមកណា អ្នកទាំងពីរតែងលេចវត្តមានទាំងគូ លើសពីនេះ ថែមទាំងឧស្សាមានដំណើរកម្សាន្តបែបលក្ខណៈគ្រួសារទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង នាពេលថ្មីៗនេះ នាយព្រែក បានធ្វើឲ្យអ្នកទស្សនាមានការចាប់អារម្មណ៍ជាខ្លាំង ក្រោយរូបលោកបានបង្ហោះរូបភាព ជាមួយគ្រួសារដែលមានអ្នកម្ដាយ រួមនឹងដៃគូ គឺកញ្ញា ឈិន មុន្នីនាថ ដែលតាមរយៈរូបភាពគឺសង្គេតឃើញថា យាយយ៉យ ដែលជាម្ដាយ នាយ ព្រែក មើលទៅហាក់ដូចជាស្និតស្នាលជាមួយនឹង មុន្នីនាថ និងហាក់ផ្ដល់ក្តីស្រលាញ់ដូចកូនបង្កើតអញ្ចឹង៕
សូមទស្សនារូបភាពខាងក្រោម៖






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]