ភ្នំពេញ៖ ឈីន រតនៈ គឺជាតារាចម្រៀងមួយរូបល្បីឈ្មោះនៅប្រទេសកម្ពុជា ដោយកន្លងមកទស្សនិជនមួយចំនួនប្រាកដជាធ្លាប់បានសណ្តាប់ជាមួយបទចម្រៀងជាច្រើនដែលសុទ្ធពីរោះៗរបស់កញ្ញា នៅក្នុងផលិតកម្មរស្មីរួចមកហើយ ប៉ុន្តែកម្រនឹងឃើញកញ្ញាច្រៀងគោកនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកណាស់។
ដោយឡែក ដើម្បីឱ្យមានប្លែកអារម្មណ៍ និងបញ្ជាក់ពីសមត្ថភាពក្នុងវិស័យសិល្បៈ ថ្ងៃនេះ ឈីន រតនៈ បានធ្វើការបកស្រាយបទចម្រៀង ស្នាមស្នេហ៍សមុទ្ររាម គ្មានភ្លេង កម្មវិធី និងឧបករណ៍ជំនួញទាំងអស់ ប៉ុន្តែនៅតែពីរោះរណ្តំចិត្ត ដោយក្នុងប៉ុន្មានមួយឃ្លានៃបទនេះ គឺពោរពេញទៅដោយការសម្មាធិផ្លូវអារម្មណ៍ និងមនោសញ្ចេតនា គួបផ្សំជាមួយនឹងសម្លេងទឹកសមុទ្របោកបក់ ធ្វើឱ្យទស្សនិកជនទទួលបានអារម្មណ៍ថាកំពុងតែចូលតួនៃខ្សែភាពយន្ត ស្នាមស្នេហ៍សមុទ្ររាម ជាក់ជាមិនខាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ទស្សនិកមិនតិចនោះ នាំគ្នាសរសើរទៅដល់សម្រស់ និងបច្ចេកទេសនៃការច្រៀងរបស់តារាស្រីរូបនេះ ដែលអាចច្រៀង បែបបំពេរអារម្មណ៍បានយ៉ាងពីរោះ និងស្តាប់មិនចេះជិនណាយដូច្នេះ៕
សូមចូលទស្សនារូបភាព និងវីដេអូខាងក្រោម៖



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]