ភ្នំពេញ៖ នៅក្នុងវិស័យសិល្បៈ មិនថាសិល្បករ សិល្បការិនីឡើយ គឺត្រូវតែតុបតែងខ្លួនឲ្យមើលទៅលេចធ្លោ ដើម្បីទទួលបានការចាប់អារម្មណ៍ពីអ្នកទស្សនាក៏ដូចជាហ្វេនៗជាដើម។ ម្យ៉ាងវិញទៀត ការរៀបចំខ្លួនឲ្យបានសមរមទៅតាមកាលៈទេសៈគឺជារឿងមួយដ៏សំខាន់បំផុតសម្រាប់អ្នកសិល្បៈ ក៏ព្រោះត្រូវជួបមនុស្សច្រើន និងតែត្រូវចូលរួមក្នុងកម្មវិធីផ្សេងៗជាច្រើនផងដែរ។
យ៉ាងណាមិញ បើក្រឡេកទៅមើលសិល្បករខ្មែរនាពេលបច្ចុប្បន្ន គេសម្លឹងឃើញថាប៉ុន្មានឆ្នាំចុងក្រោយនេះ មានតារាប្រុសជាច្រើនបានកែប្រែស្តាយ៍តុបតែងខ្លួនសឹង១៨០ដឺក្រេ។ ពិតណាស់ ក្រោយប្ដូរស្ទីលរៀបចំខ្លួន មានសិល្បករជាច្រើនបានធ្វើឲ្យហ្វេនភ្ញាក់ផ្អើល និងសរសើរមិនដាច់ពីមាត់ពីរូបសម្រស់ថ្មីប្លែកមួយបែបផ្សេងទៀត ដែលមិនធ្លាប់ឃើញពីមុនមក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង អ្វីដែលគេចាប់អារម្មណ៍ខ្លាំងនោះ គឺមានសិល្បករខ្មែរប៉ុន្មានរូបប៉ុណ្ណោះដែលលេងម៉ូតសក់ក្រងដូចជានារី ប៉ុន្តែមើលទៅពិតជាស្អាត សាកសមជាមួយទម្រង់មុខជួយលើកសម្រស់ឲ្យសង្ហាមួយបែបផ្សេងទៀត។ ហើយតារាដែលបានធ្វើម៉ូតសក់ក្រងនោះមានដូចជា៖
១៖ លោក ខេរមៈ សិរីមន្ត
តារាចម្រៀង លោក ខេមៈ សិរីមន្ត ត្រូវបានគេចាប់អារម្មណ៍ឃើញថាជាតារាដែលលេងស្តាយ៍តែងខ្លួន ជាពិសេសម៉ូតសក់ខុសប្លែកពីតារាដទៃ ហើយអ្វីដែលកត់សម្គាល់ឃើញនោះ លោកបានធ្វ់ម៉ូតសក់ក្រង ឃើញថាប្លែកជាងមុនតែម្ដង។


២៖ លោក អ៊ីណូ
តារាចម្រៀង លោក អ៊ីណូ ក៏មិនណយរឿងស្តាយ៍តុបតែងខ្លួនប៉ុន្មានឡើយ គ្រប់ពេលឡើងឆាកម្ដងៗ តារារូបនេះតែងតែធ្វើឲ្យហ្វេនប្លែកភ្នែកជានិច្ច ហើយលោកក៏បានធ្វើម៉ូតសក់ក្រង ឃើញថាសាកសមនិងប្លែកផងដែរ។


៣៖ លោក យឹម ណារ៉ា
តារាសម្ដែង និងពិធីករសាច់សខ្ចីលោក យឹម ណារ៉ា ជាតារានិយមតែងខ្លួនបែបយុវវ័យទាន់សម័យមើលទៅសង្ហាមានមន្តស្នេហ៍ តែថ្មីៗនេះលោកបានធ្វើម៉ូតសក់ក្រងអីចឹងទៅ ស្អាតមិនចាញ់ម៉ូតសក់ផ្សេងៗដែលធ្លាប់ធ្វើពីមុន។


៤៖ នាយចឺម
តារាចម្រៀងពន្លកថ្មី នាយចឺម ទោះមិនសូវលេងម៉ូតសក់ប្លែក និយមលេងពណ៌សក់ក៏ពិតមែន តែអ្វីដែលគេចាប់អារម្មណ៍នោះ តារារូបនេះក៏បានធ្វើម៉ូតសក់ក្រង ឃើញថាស្អាតប្លែកតែម្ដង។


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]