រាជធានីភ្នំពេញ ៖ ពិតណាស់ បន្ទាប់ពីចាប់ដៃកសាងគ្រួសារ ជាមួយនឹងតារាកំប្លែងរួមក្រុម​ ស្រីភាព តារាកំប្លែងប្រុស អ៊ូ ប៉ុណ្ណារ៉ាត់ ហៅ នាយក្រឹម គេក្រឡេកឃើញ ជីវិតរបស់រូបលោក ទាំងការងារនិងការរកស៊ី ហាក់ឡើងកូដស្រើតៗ ទើបទិញផ្ទះវីឡា រៀបចំកម្មវិធីធំដុំ កាលពីប៉ុន្មានខែមុននេះ ទៀតផង។

យ៉ាងណាមិញ អាយុរាងជ្រេទៅហើយ ក្នុងចំណងស្នេហ៍ថ្មី តារាកំប្លែងរូបនេះ ទទួលបានកូនស្រីភ្លោះមួយគូ មិនតែប៉ុណ្ណោះ ក្រឡេកទៅមើលការបង្ហោះរូបភាពលើបណ្តាញសង្គម មហាជនដឹងច្បាស់ថា រូបលោកស្រឡាញ់កូនស្រីទាំងពីរនេះជាខ្លាំង ថតរូបលេងសើចជាមួយនឹងគ្នា ជាញឹកញាប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ កូនស្រីទាំងពីរ មិនត្រឹមតែ មានមុខមាត់គួរឲ្យស្រឡាញ់ និងមុខមាត់ដូចលោកប៉ា រៀបចំស្ទាយ៍រៀបចំខ្លួនខ្យូតៗប៉ុណ្ណោះទេ កូនស្រីថែមទាំងចេះខ្លាំង មិនចាញ់មនុស្សធំឡើយ ជាក់ស្តែងថ្មីៗនេះ រូបលោកបង្ហោះវីដេអូ កូនស្រីភ្លោះបង បង្វិលកងនឹងចង្កេះឡើងស្ទាត់ជំនាញ ខណៈមនុស្សចាស់មួយចំនួន មិនចេះបង្វិលសោះឡើយ លើសពីនេះទៅទៀត បង្វិលកងក្នុងរយៈពេលវែងគួរសម ឃើញហើយ គួរឲ្យកោតសរសើរ ឆ្លាតអ្វីម្លេះ៕

បើចងដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ​ តោះទៅមើលរូបភាពខាងក្រោម ៖

តារាកំប្លែង នាយក្រឹម
តារាកំប្លែង នាយក្រឹម
តារាកំប្លែង នាយក្រឹម
តារាកំប្លែង នាយក្រឹម និងកូនស្រីភ្លោះ
តារាកំប្លែង នាយក្រឹម និងគ្រួសារ
តារាកំប្លែង នាយក្រឹម និងគ្រួសារ
រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយក្រឹម