ពិតណាស់ គ្នាយើងរាល់គ្នាសុទ្ធតែមានទម្លាប់មិនល្អដែលចង់ផ្លាស់ប្ដូរ ហើយអាកប្បកិរិយាជាក់លាក់មួយចំនួន អាចជះឥទ្ធិពលអវិជ្ជមានដល់សមត្ថភាពខួរក្បាល។ ដូចនេះ ដើម្បីពង្រឹងការចងចាំ និងបង្កើនសមត្ថភាពខួរក្បាល គ្នាយើងគប្បីអនុវត្តទម្លាប់ប្រចាំថ្ងៃល្អៗខាងក្រោម។
១. ធ្វើសមាធិ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើគ្នាយើងចង់ឲ្យការផ្ដោតអារម្មណ៍កាន់តែប្រសើរឡើង គួរចំណាយពេលខ្លះធ្វើសមាធិជារៀងរាល់ថ្ងៃ។ ពិតណាស់ ការធ្វើសមាធិអាចកាត់បន្ថយស្រ្តេស និងការថប់បារម្ភ ព្រមទាំងបង្កើនសមត្ថភាពខួរក្បាលថែមទៀតផង។
២. គេងឲ្យបានគ្រប់គ្រាន់
ទន្ទឹមនឹងនេះដែរ ការគេងគ្រប់គ្រាន់ជារៀងរាល់យប់ ជាទម្លាប់ដ៏ល្អមួយ ដែលអាចផ្ដល់ផលវិជ្ជមានដល់ប្រព័ន្ធជាច្រើននៅក្នុងរាងកាយរបស់យើង រួមទាំងការផ្ដោតអារម្មណ៍ផងដែរ។ អំឡុងពេលដែលយើងគេង ខួរក្បាលនឹងធ្វើការជួសជុល ស្តារចនាសម្ព័ន្ធ និងមុខងារសំខាន់ៗ។ ផ្ទុយទៅវិញ ការគេងមិនគ្រប់គ្រាន់ អាចរំខានដល់ដំណើរការទាំងនេះ។ ម្យ៉ាងវិញទៀត ការគេងមិនគ្រប់គ្រាន់ត្រូវបានផ្សារភ្ជាប់ទៅនឹងជំងឺមួយចំនួន រួមមានជំងឺទឹកនោមផ្អែម ធាត់ជ្រុល និងជំងឺបេះដូង។
៣. កាត់បន្ថយការញ៉ាំគ្រឿងស្រវឹង
បន្ថែមពីនេះ គ្រឿងស្រវឹងក៏អាចប៉ះពាល់ដល់ការចងចាំដូចគ្នា។ ជាតិអាកុលជាសារធាតុNeurotoxin ហើយការផឹកគ្រឿងស្រវឹងលើសកម្រិតជាប្រចាំ អាចបំផ្លាញដល់ផ្នែកនៃខួរក្បាលដែលទាក់ទងនឹងការចងចាំ ព្រោះអាចនាំឲ្យខ្វះសារធាតុចិញ្ចឹមសំខាន់ៗ ដូចជាវីតាមីនB-1 ដែលមានសារសំខាន់ក្នុងការផ្ដល់ថាមពលដល់កោសិកាខួរក្បាល។
៤. ញ៉ាំអាហារល្អៗ
ខួរក្បាលរបស់យើងត្រូវការសារធាតុចិញ្ចឹមជាប្រចាំ ដើម្បីរក្សាថាមពល និងដំណើរការបានល្អបំផុតហើយការញ៉ាំអាហារមិនល្អច្រើនជ្រុល អាចជះឥទ្ធិពលអវិជ្ជមានដល់ខួរក្បាលទៅវិញ។ អាហារដែលមានជាតិកាបូអ៊ីដ្រាតចម្រាញ់ខ្ពស់ ដូចជាស្ករគ្រាប់ ភេសជ្ជៈបន្ថែមជាតិស្ករ អាចនាំឲ្យជាតិស្ករក្នុងឈាមកើនឡើង និងបំផ្លាញសុខភាពខួរក្បាលបន្តិចម្ដងៗ។ ជាងនេះទៅទៀត កាបូអ៊ីដ្រាតចម្រាញ់អាចកាត់បន្ថយមុខងារនៃការចងចាំ និងធ្វើឲ្យការយល់ដឹងថយចុះ។ ជំនួសឲ្យការញ៉ាំអាហារដែលមានជាតិស្ករច្រើន គ្នាយើងគួរញ៉ាំអាហារដែលសម្បូរទៅដោយវីតាមីន និងសារធាតុចិញ្ចឹមដែលអាចជួយដល់ខួរក្បាល ដូចជាបន្លែស្លឹកបៃតង ផ្លែឈើ និងគ្រាប់ធញ្ញជាតិ ទើបជាការប្រសើរ។
៥. ហាត់ប្រាណជាប្រចាំ
លំហាត់ប្រាណអាចជួយសម្រួលដល់លំហូរឈាម ជួយឲ្យខួរក្បាលទទួលបានអុកស៊ីសែនកាន់តែច្រើន ក៏ដូចជាសារធាតុចិញ្ចឹមសំខាន់ៗគ្រប់ប្រភេទ។ សូម្បីតែលំហាត់ប្រាណប្រចាំថ្ងៃកម្រិតមធ្យម ក៏អាចបង្កើនមុខងារយល់ដឹងសំខាន់ៗដូចជាការចងចាំ និងការផ្ដោតអារម្មណ៍។ លំហាត់ប្រាណក៏ជួយបញ្ចេញអ័រម៉ូនEndorphins ទៅក្នុងចរន្តឈាម ជាអ័រម៉ូនដែលធ្វើឲ្យយើងមានអារម្មណ៍ល្អ ព្រមទាំងជួយកាត់បន្ថយស្រ្តេស។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]