រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា លោកជំទាវ ស៊ន សៀវម៉ី និងស្វាមី ពេលបច្ចុប្បន្ននេះ មហាជនជាច្រើន ហាក់កំពុងតាមដាននឹងជីវិតឯកជន ដ៏មានសុភមង្គលនិងរីករាយរបស់លោកជំទាវជាខ្លាំង ជាពិសេស ក្រោយពេលសម្រាលកូនស្រីរួចមក។

យ៉ាងណាមិញ ជីវិតគ្រួសាររបស់លោកជំទាវ ហាក់មានរាសីខ្ពស់ឡើងស្រើតៗតែម្តង ក្នុងមួយរយៈពេលចុងក្រោយនេះ ដែលគ្រប់រូបភាព មិនចាញ់នឹងគ្រួសារអភិជននៅស្រុកខ្មែរប៉ុន្មានឡើយ គេឃើញ ថ្មីៗនេះ លោកជំទាវទិញផ្ទះវីឡាធំស្កឹមស្កៃ មានរថយន្តទំនើបជិះ ហើយថែមទាំងបើកទីតាំងហាងថ្មីរបស់គ្រួសារថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ បើងាកក្រឡេកទៅមើលពី រូបថតគ្រួសារវិញ លោកជំទាវនិងគ្រួសារ និយមប្រើរូបភាព ដាក់ពណ៌សខ្មៅជាខ្លាំង ខណៈមនុស្សម្នាជាច្រើន មានតំណមនឹងរឿងទាំងនេះ មិនឲ្យថតរូបដាក់ពណ៌ដូច្នេះ ក្នុងថ្ងៃសិរីមង្គល ឬមនុស្សនៅមានជីវិតឡើយ រីឯលោកជំទាវវិញ គេតែងឃើញប្រើក្បួននេះជានិច្ច មិនថាជារូបភាពគ្រួសារ រូបភាពក្នុងថ្ងៃឡើងគេហដ្ឋាន ឬមួយរូបថតក្នុងថ្ងៃសិរីសួស្តី នោះឡើយ តែបើនិយាយពី រូបភាពវិញ ចេញមកស្រស់ស្អាតញាក់សាច់ គ្រាន់តែឃើញ ក៏ដឹងថាមានចំហាយក្តីសុខដែរ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  លោកជំទាវ ស៊ន សៀវម៉ី និងស្វាមី  
  លោកជំទាវ ស៊ន សៀវម៉ី និងស្វាមី  
  លោកជំទាវ ស៊ន សៀវម៉ី និងគ្រួសារ  
រូបភាពគ្រួសារ
រូបភាពគ្រួសារ
រូបភាព ក្នុងថ្ងៃឡើងគេហដ្ឋានថ្មី
រូបភាព ក្នុងថ្ងៃសែនចូលឆ្នាំចិន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស៊ន សៀវម៉ី