ភ្នំពេញ៖ ជឿជាក់ថា ប្រិយមមិត្តជាច្រើន បានស្គាល់រួចមកហើយពីពិធីការិនីស្រី រូបស្រស់ពូកែវោហាស័ព្ទមិនចេះរីងស្ងួត អ្នកនាង កែវ ចាន់និមល ដែលទទួលបានប្រជាប្រិយភាពលេចធ្លោ ថែមទាំងតែងលេចវត្តមានសឹងតែគ្រប់កម្មវិធីធំផងដែរ។

ទន្ទឹមនឹងនេះដែរ បើមើលពីសម្រស់របស់ពិធីការិនីឆ្នើមរូបនេះវិញ ទោះបីមមាញឹកនឹងការងារយ៉ាង ណាក៏ដោយក៏សម្រស់របស់អ្នកនាងនៅតែស្រស់ស្អាត និងលេចធ្លោជាងមុនទៀត ទោះជាវ័យកាន់តែទៅ មុខ និងកូនធំទន្ទឹមខ្លួនហើយក៏ដោយ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ អ្នកនាង កែវ ចាន់និមល បានបង្ហោះរូបភាពជាច្រើនសន្លឹក មកជាមួយភាពស្រស់ស្អាតទាំងព្រមតែម្ដង ដោយបង្ហាញខ្លួនលើកនេះ អ្នកនាងបាន មកជាមួយនឹង ​ឈុតរ៉ូបសាច់កាំម្ញី ពណ៌ក្រហមឆ្អិនឆ្អៅ លើកសម្រស់នាងកាន់តែស្អាតភ្លឺចែងចាំងខ្លាំងតែម្ដង។ លើសពីនេះទៅទៀតនោះ គឺស្បែកមុខម៉ត់រលោង ដែលកាន់តែស្រស់ស្អាត និងក្មេងមួយកម្រិតទៀត ធ្វើឱ្យហ្វេនៗជាច្រើនសរសើរពិធីការិនីរូបនេះមិនដាចពីមាត់ មិនថាសម្លៀកបំពាក់បែបណា និងការតុបតែងខ្លួនគឺលេចធ្លោជានិច្ច៕

សូមទស្សនារូបភាពខាងក្រោម៖

កែវ ចាន់និមល
កែវ ចាន់និមល
កែវ ចាន់និមល
កែវ ចាន់និមល
កែវ ចាន់និមល
កែវ ចាន់និមល
កែវ ចាន់និមល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កែវ ចាន់និមល