ភ្នំពេញ៖ ពិតណាស់ តារាចម្រៀងដ៏មានប្រជាប្រិយភាពប្រចាំផលិកម្មរស្មីហង្សមាស លោក សយ រតនៈ និង ប៉ាច គីមមួយ ត្រូវបានមហាជនក៏ដូចជាអ្នកគាំទ្រតែងតែសង្កេតឃើញថា អ្នកទាំងពីរគឺជាដៃគូចម្រៀងដ៏ស័ក្ដិសមនឹងគ្នាបំផុត ព្រោះរាល់សកម្មភាពសិល្បៈ និងពេលរដើរលេងតាមខេត្តម្ដងៗ ពួកគេតែងបង្ហាញពីភាពស្និទ្ធស្នាលគ្នាជាញឹកញាប់ រហូតគ្រប់គ្នាសង្ស័យថា តើអ្នកទាំងពីរគឺជាមិត្តឬស្នេហា?

ជាមួយគ្នានេះទៀតសោត ត្បិតតែជាការផ្សំពីអ្នកគាំទ្រ ចង់ឲ្យតារាចម្រៀងទាំងពីរនេះក្លាយជាគូស្នេហ៍ពិតៗមែន ប៉ុន្តែកាលពីប៉ុន្មានខែមុន តារាប្រុសសង្ហាស្រីស្អាតទាំងពីរនេះ នៅតែមាត់រឹងសារភាពថា គ្រាន់តែជាមិត្តនឹងគ្នាប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ស្រាប់តែដល់ថ្ងៃទី ១៤ ខែកុម្ភៈ ដែលជាថ្ងៃបុណ្យនៃសេចក្ដីស្រលាញ់នេះ សយ រតនៈ និង ប៉ាច គីមមួយ បានធ្វើឲ្យអ្នកនិយមលេងបណ្កាញសង្គមភ្ញាក់ផ្អើលជាថ្មីម្ដងទៀត។ ដោយក្នុងនោះខាងក្រុមហ៊ុនផលិតកម្មរស្មីហង្សមាស បានទម្លាយវីដេអូកិច្ចសម្ភាស៍មួយរបស់តារាទាំងពីរនាក់ ហើយពួកគេក៏បានសារភាពថា អ្នកទាំងពីរមានទំនាក់ទំនងស្នេហានឹងគ្នាជាយូរមកហើយ គ្រាន់តែព្យាយាមបដិសេដថាមិនមែន ព្រោះមិនទាន់ត្រៀមចិត្ត និងមិនទាន់ដាច់ចិត្តប្រាប់ហ្វេនៗពីការពិតប៉ុណ្ណោះ៕

ចង់ជ្រាបកាន់តែច្បាស់ ទស្សនាវីដេអូខាងក្រោម៖

សយ រតនៈ និង ប៉ាច គីមមួយ
សយ រតនៈ និង ប៉ាច គីមមួយ
សយ រតនៈ និង ប៉ាច គីមមួយ
សយ រតនៈ និង ប៉ាច គីមមួយ
សយ រតនៈ និង ប៉ាច គីមមួយ
សយ រតនៈ និង ប៉ាច គីមមួយ
សយ រតនៈ និង ប៉ាច គីមមួយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សយ រតនៈ