រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា តារាចម្រៀងប្រុស សយ រតនៈ និងតារាចម្រៀងស្រី ប៉ាច គីមមួយ តារាចម្រៀងកំពុងមានប្រជាប្រិយភាពទាំង២ដួងនេះ ត្រូវហ្វេនៗសង្ស័យយូរមកហើយថា អាចមិនមែនជា ត្រឹមតែជាមិត្តរួមការងារ ព្រោះអ្នកទាំងពីរហាក់ស្និទស្នាលនឹងគ្នាខ្លាំង ខុសពីតារាផ្សេងទៀត។
ទន្ទឹមនឹងនេះ ដល់ថ្ងៃបុណ្យនៃក្តីស្រឡាញ់ កាលពីពេលថ្មីៗនេះ ទើបតារាចម្រៀងទាំងពីរដួងនេះ ហ៊ានបើកចំហថា អ្នកទាំងពីរមានទំនាក់ទំនងស្នេហានឹងគ្នាយូរមកហើយ តែគ្រាន់មិនទាន់ហ៊ានបង្ហើបប្រាប់ទៅអ្នកគាំទ្រ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះ ក្រោយពីសារភាពក្នុងបទសម្ភាសរបស់ ក្រុមហ៊ុនផលិតកម្មរស្មីហង្សមាស រួចហើយនោះ គេឃើញគូស្នេហ៍មួយគូនេះ ដឹកដៃថតរូបស្វីតៗដូចគូស្នេហ៍ដទៃយ៉ាងផ្អែមល្អែម បើកចំហ គ្រាន់តែឃើញរូបភាពទាំងប៉ុន្មានសន្លឹកនេះហើយ ហ្វេនៗជ្រួលជ្រើមចង់បានគូបណ្តើរនឹងគេដែរ ព្រោះមួយគូនេះ ពិតជាសាកសមគ្នាខ្លាំង ប្រុសក៏សង្ហា ស្រីក៏ស្អាត៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖










បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]