ភ្នំពេញ៖ ពិតណាស់ ពិធីការិនីល្បីឈ្មោះ ក្នុងស្ថានីយទូរទស្សន៍បាយ័ន អ្នកនាង សុខ សោម៉ាវត្តី ត្រូវបាន មហាជនកោតសរសើរពី ទេពកោសល្យ សមត្ថភាពការងារ ជាមួយគ្នានេះ បើទោះបីក្លាយជា អ្នកម៉ាក់កូន១ហើយក្តី តែរូបសម្រស់របស់រូបនាង នៅតែខ្ញង់ស្ទើរតែច្រលំបងប្អូន ជាមួយកូនទៅហើយ។

យ៉ាងណាមិញ បើងាកមើលពីជីវិតឯកជនរបស់តារាស្រីរូបនេះវិញ បច្ចុប្បន្នកំពុងមានទំនាក់ទំនងស្នេហាជាមួយបុរសសង្ហាម្នាក់ ដែលជាកីឡាបាល់ទាត់ដ៏ល្បីឈ្មោះមួយរូប គឺលោក លី វ៉ាហេទហើយកន្លងទៅជារឿយៗ អ្នកទាំងពីរតែងតែបង្ហាញភាពរ៉ូមែនទិកឱ្យគ្នាទៅវិញទៅមកធ្វើឱ្យហ្វេនៗលួចច្រណែនមិនស្ទើរនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ស្រាប់តែប៉ុន្មានថ្ងៃកន្លងទៅនេះ ជាពិសេសនៅក្នុងថ្ងៃ បុណ្យនៃក្តីស្រលាញ់នេះ គេសង្គេតឃើញ អ្នកមានគូគ្រប់គ្នាបង្ហោះរូបភាពផ្អែមល្ហែម ក៏ដូចជាបាច់ផ្កាដែលទទួលបានពីមនុស្សជាទីស្រលាញ់ផងដែរ។ ផ្ទុយទៅវិញ សុខ សោម៉ាវត្តី បែរជាស្ងប់ស្ងាត់ ហាក់មិនមានរូបភាពគូថែមទាំងមិនឃើញមានបាច់ផ្កា ប៉ុន្តែបែរជា មានតែរូបភាពម្នាក់ឯង ភ្ជាប់មកជាមួយសារហាក់ខកចិត្តបែបនេះថា៖

សារ សុខ​ សោម៉ាវត្តី

សូមទស្សនារូបភាពខាងក្រោម៖

សុខ សោម៉ាវត្តី 
សុខ សោម៉ាវត្តី 
សុខ សោម៉ាវត្តី 
សុខ សោម៉ាវត្តី និងគូស្នេហ៍ 
សុខ សោម៉ាវត្តី 
សារសុខ សោម៉ាវត្តី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សោម៉ាវត្តី