ភ្នំពេញ៖ នាពេលថ្មីៗនេះ តារាចម្រៀង ឆន សុវណ្ណរាជ បានបង្ហាញពីរបៀបធ្វើតេស្តកូវីដ១៩ តាមរយៈឧបករណ៍តេស្តរហ័ស (Rapid Test) ជូនដល់បងប្អូនទាំងអស់គ្នា ដែលមិនចេះធ្វើតេស្ត ដើម្បីការពារមនុស្សជាទីស្រឡាញ់របស់អ្នក។

ដោយឡែក តារាប្រុសរូបនេះ បានបង្ហោះវីដេអូពីការធ្វើតេស្តរហ័សកូវីដ១៩ បែបងាយៗ ដោយខ្លួនឯងមិនចាំបាច់មានអ្នកមកយកសំណាកឱ្យនោះឡើយ ចំណែកលទ្ធផលវិញគឺមិនចាំយូរឡើង អាចត្រឹមតែរយៈ១៥នាទីប៉ុណ្ណោះ ក្នុងនោះដែរ លោកបានបញ្ជាក់ថាលោកព្យាយាមតេស្តរហ័សនេះ សឹងតែរាល់ថ្ងៃ ដើម្បីបញ្ជាក់ថាខ្លួនលោកគឺមិនមានជំងឺកូវីដ១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ អ្នកគាំទ្រ ក៏បានសរសើរដល់តារាប្រុសរូបនេះ ដែលតែងតែធ្វើតេស្តជាប្រចាំ ដើម្បីការពារអ្នកនៅក្បែរខ្លួនជានិច្ច នេះបញ្ជាក់ពីជំនួលខុសត្រូវពិតៗតែម្តង៕

សូមចូលទស្សនារូបភាព និងវីដេអូខាងក្រោម៖

ឆន សុវណ្ណរាជ
ឆន សុវណ្ណរាជ
ឆន សុវណ្ណរាជ
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆន សុវណ្ណរាជ