តារាកម្សាន្ត៖ ដូចពាក្យចាស់លោកថាក្រដាសមិនអាខ្ចប់ភ្លើងបាន កាលពីពេលថ្មីៗកន្លងទៅនេះ តារាភេទទីបីកម្ពុជាដ៏មានទេពកោសល្យ និងទទួលបានការគាំទ្រខ្លាំងពីសំណាក់ហ្វេនៗរបស់កម្ពុជាពីររូប គឺកញ្ញា រ៉ូលីន និងកញ្ញា ផេនខេក បានសាងភាពភ្ញាក់ផ្អើលដល់អ្នកគាំទ្រជាខ្លាំង ក្រោយពេលដែលអ្នកទាំងពីរបានទម្លាយរឿងរ៉ាវឈឺចាប់ក្នុងចិត្ត រហូតដល់ថ្នាក់ចង់បញ្ចប់ជីវីតខ្លួនថែមទៀតផង។
ជាក់ស្តែងកាលពីថ្ងៃទី២ ខែកុម្ភ: ឆ្នាំ២០២២ ក្នុងកម្មវិធីTalk Show ដ៏ល្បី VTalk Confession របស់3Fun កញ្ញារ៉ូលីន បានទម្លាយថាខ្លួនធ្លាប់ចង់បញ្ចប់ជីវិតខ្លួនម្តង ក្រោយពេលដែលខ្លួនកើតជំងឺបាក់ទឹកចិត្ត និងបន្ទាប់ពីបាត់បង់អ្នកម្តាយ និងលោកឪពុកជាទីស្រលាញ់ និងមានពេលខ្លះខ្លួនលួចយំម្នាក់ឯងថែមទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ កាលពីពេលថ្មីៗនេះ ពោលគឺកាលពីថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២២កន្លងទៅនេះ កញ្ញាផេន ខេក តារាកំប្លែងនិងជាពិធីការិនីមួយរូបដែលទទួលបានការគាំទ្រខ្លាំង បានទម្លាយថាខ្លួនធ្លាប់ចង់ចង់បញ្ចប់ជីវិតខ្លួនដោយការលេបថ្នាំងងុយដេក បន្ទាប់ពីខ្លួនកើតជំងឺបាក់ទឹកចិត្ត ព្រោះតែបញ្ហាលុយ ស្របពេលដែលអាជីវកម្មនិងការធ្វើប្រ៊េនរបស់ខ្លួនយកមកលក់មិនទទួលបានជោគជ័យ និងរហូតដល់ថ្នាក់ត្រូវផ្លាស់មកនៅបន្ទប់ជួលបួនជ្រុងថែមទៀតផង៕
ចង់ជ្រាបកាន់តែច្បាស់ពីជីវិតរបស់តារាទាំងពីររូបនេះឲ្យបានកាន់តែលម្អិតទៅទៀតនោះ សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះទាំងអស់គ្នា៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]