ភ្នំពេញ៖ ជឿជាក់ថាប្រិយមិត្តដែលជាអ្នកនិយមតាមដាននិងគាំទ្រតារាចម្រៀង Original Song ច្បាស់ជាស្គាល់តារាចម្រៀងលោក KDo ម្ចាស់បទ «ដឹងទេថានឹក» និងបទ «គេល្អទេ» ដែលមកពីក្រុម September End ជាក់ជាមិនខាន ដោយសារតែបទចម្រៀងរបស់លោកពីរោះលន្លង់លន្លោច និងមានអ្នកស្ដាប់ច្រើនផងដែរ។
ទន្ទឹមនឹងនេះ បើងាកមកនិយាយពីរឿងរ៉ាវស្នេហារបស់ KDo វិញ កាលពីប៉ុន្មានខែមុន តារាប្រុសរូបនេះ ទើបតែបានចូលរោងភ្ជាប់ពាក្យតាមប្រពៃណីជាមួយនារីរូបស្អាតម្នាក់ ក្រោយទាក់ទងគ្នាមកជាច្រើនឆ្នាំ។
ជាមួយគ្នានេះទៀតសោត ថ្មីៗនេះខាង Studio ថតរូបមួយបានបញ្ចេញរូបភាពថត Pre-Wedding របស់តារារូបនេះជាច្រើនសន្លឹកធ្វើឲ្យអ្នកនិយមលេងបណ្ដាញសង្គម និងអ្នកគាំទ្រ មានការពេញចិត្តគ្រប់គ្នា។ ដោយក្នុងនោះ KDo និងអនាគតភរិយា បានតុបតែងខ្លួនបីបួនឈុតឯណោះ ដែលមានជាឈុតកូនកំលោះកូនក្រមុំបែបបុរាណ និងសម័យផងដែរ។ ពិសេសបូករួមនិងការផ្ដិតយកទេសភាពនៅក្នុងបរិវេណប្រាសាទអង្គរវត្តថែមទៀតនោះ ទើបធ្វើឲ្យរូបភាពនីមួយៗ មើលទៅស្រស់ស្អាតនិងសមគ្នាខ្លាំងមែនទែន៕
រូបភាព៖ One Memory
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]