កម្សាន្ត៖ ពិតណាស់ នាពេលកន្លងមក ប្រិយមិត្តដែលជាអ្នកនិយមចូលចិត្តស្ដាប់បទចម្រៀង ច្បាស់ជាស្គាល់តារាចម្រៀង Original Song ទាំងប៉ុន្មាននាក់ខាងក្រោមមិនខាន។ ហើយរាល់បទចម្រៀងរបស់ពួកគេនីមួយៗ នៅពេលចេញមកគឺទទួលបានការគាំទ្រច្រើន ដោយសារតែអត្ថន័យបទចម្រៀងស្នេហាកម្សត់ .ឈឺ.ចា.ប់. ត្រូវ.សា.ច់.រឿងយុវវ័យនាពេលបច្ចុប្បន្ន។

ដោយឡែក បើក្រឡេកមកមើលពីជីវិតពិតឯកជនរបស់តារាទាំងនេះដដែលវិញ យើងឃើញថា ជីវិតស្នេហារបស់ពួកគេ មិនដូចទៅនឹងអត្ថន័យនៃបទចម្រៀងនោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពោលគឺបើនិយាយពីរឿងស្នេហារបស់ពួកគេ គឺសុទ្ធតែមានម្ចាស់បេះដូងនៅមើលថែរួចទៅហើយ ថែមទាំងស្រលាញ់គ្នាយ៉ាងស្ថិតស្ថេរ និងតែងតែងបង្ហាញភាពផ្អែមល្ហែមជាមួយគ្នាជារឿយៗរហូតធ្វើឲ្យហ្វេនៗមួយចំនួនឃើញហើយ លួចច្រណែនផងដែរ៕

តារាទាំងនោះ រួមមាន៖

១.K-Do

តារាប្រុសម្ចាស់បទ «ដឹងទេថានឹក» រូបនេះ ទើបតែបានចូលរោងការកាលពីថ្ងៃទី ១៧ ខែមិនា កន្លងទៅថ្មីៗនេះ។

K-Do និងគ្រួសារ

២.ចេន

តារាចម្រៀងម្ចាស់បទ «ជូនអូនទៅរកគេ» រូបនេះ ក៏ទើបតែបង្ហាញពីការភ្ជាប់ពាក្យជាមួយគូដណ្ដឹងកាលពីប៉ុន្មានខែមុនដូចគ្នា។

ចេន

៣.ចិត្ត កញ្ចនា

តារាស្រីម្ចាស់បទ «ឈឺ» រូបនេះតែងតែបង្ហាញពីភាពផ្អែមល្ហែមជាមួយគូស្នេហ៍ដែលស្រលាញ់គ្នា ៨ឆ្នាំរបស់នាងជាញញឹកញាប់។

ចិត្ត កញ្ចនា និងគូស្នេហ៍

៤.ថេណា

ទោះមិនសូវបង្ហាញពីទំនាក់ទំនងស្នេហា តែថេណាក៏មានម្ចាស់បេះដូងហើយដែរ ដោយបានទាក់ទងគ្នារយៈពេលប្រហែលជា ៨ឆ្នាំមកហើយ។

ថេណា និងគូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ថេណា