កម្សាន្ត៖ ជាការពិតណាស់ បើនិយាយដល់រឿងរ៉ាវស្នេហារបស់តារាសិល្បៈខ្មែរប៉ុន្មាននាក់ខាងក្រោមនេះ ប្រិយមិត្តច្បាស់ជាធ្លាប់ជ្រួតជ្រាបរួចមកហើយថា កន្លងមកបើទោះបីជាក្នុងកាលៈទេសៈណាក៏ដោយ ក៏ពួកគេនៅតែបន្តចាប់ដៃគ្នាសាងភាពផ្អែមល្ហែមជាមួយគ្នា អ្នកណាឃើញក៏លួចច្រណែន។
ជាមួយគ្នានេះដែរ នៅក្នុងខែមីនានេះផ្ទាល់តែម្ដង តារាទាំងនេះបន្ទាប់ពីបានមើលចិត្តគ្នាជាមួយដៃគូជីវិតបានយ៉ាងច្បាស់ហើយនោះ ពួកគេក៏សម្រេចិត្តចូលរោងរៀបមង្គលការតាមប្រពៃណី ដែលធ្វើឲ្យគ្រប់បណ្ដាញសារព័ត៌មាននាំគ្នាចុះផ្សាយអំពីកម្មវិធីមង្គលការរបស់ពួកគេព្រោងព្រាត ហើយអ្នកគាំទ្រនៅពេលដែលបានឃើញអាយដលរបស់ខ្លួនបានរៀបការបែបនេះទៀត ពួកគេក៏នាំគ្នាផ្ញើពាក្យជូនពរហូរហែ៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតារាទាំងនោះ រួមមាន៖
១.K-Do
តារាចម្រៀងម្ចាស់បទ «ដឹងទេថានឹក» រូបនេះទើបតែបានចូលរោងការកាលពីថ្ងៃទី១៧ ខែមីនា កន្លងទៅថ្មីៗនេះ។


២.ផេន ខេក
តារារូបនេះក៏បានចូលរោងការកាលពីថ្ងៃទី ០៩ ខែមីនា ។

៣.វ៉ាន់ នីឡា
តារាកំប្លែងរូបនេះ ទើបតែបានចូលរោងការកាលពីថ្ងៃទី ១៩ ខែមីនា បន្ទាប់ពីប្ដូរថ្ងៃរៀបការជាច្រើនដងដោយសារវិវត្តិកូវីដ១៩។

៤.ទឹម រដ្ឋា
តារាសម្ដែងនិងបង្ហាញម៉ូតរូបនេះ ក៏នឹងចូលរោងការជាមួយស្វាមីបរទេសនៅថ្ងៃទី ២៦ ខែមីនានេះផងដែរ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]