សៀមរាប៖  ប្រិយមិត្តដែលជាហ្វេនរបស់ កញ្ញា ទឹម រដ្ឋា ពិតជាបានជ្រាបរួចហើយ ថា​​តារាស្រីរូបនេះ តែងតែនិយមស្ទីលស៊ិចស៊ី ស៊ីអារម្មណ៍ គួរឲ្យចាប់អារម្មណ៍កម្រិតណា។ ជាពិសេស តារាសម្ដែង និងជាតារាម៉ូដែលរូបនេះ ក៏រឹតតែធ្វើឲ្យអ្នកគាំទ្រ កាន់តែចាប់អារម្មណ៍ខ្លាំងលើជីវិតគូរបស់នាងផងដែរ។

ព្រមជាមួយគ្នានេះ បន្ទាប់ពីលេចលឺដំណឹង ថានាងជិតបញ្ចប់ភាពនៅលីវរបស់ខ្លួននៅក្នុងឆ្នាំនេះ ជាមួយនឹង គូស្នេហ៍បរទេសរួចមក ស្រាប់តែថ្មីៗនេះ ទឹម រដ្ឋា បានដឹកដៃគូដណ្ដឹងថតរូប Pre Wedding ​នៅលើទឹកដីអង្គរ ខេត្តសៀមរាប ធ្វើឲ្យអ្នកគាំទ្រ រំភើបជាមួយបាត់ទៅហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ថ្មីត្បិតតែ រូបថតទាំងនោះមិនទាន់បានបង្ហោះពេញលេញជាផ្លូវការ នៅលើបណ្ដាញសង្គមក៏ពិតមែន ប៉ុន្តែរូបភាពក៏ដូចជាវីដេអូត្រួសៗ ក្រៅឆាករបស់ តារាស្រីរូបនេះបានចែកចាញពេញបណ្ដាញសង្គមTikTok ដែលមើលទៅពិតជាស្រស់ស្អាត បុរាណបែបខ្មែរ ជាមួយនឹងឈុតប្រពៃណី បូករួមនឹងទេសភាពប្រាង្គប្រាសាទទៀតនោះ រឹតតែធ្វើរូបភាពក៏ដូចជាវីដេអូ Pre Wedding របស់ ទឹម រដ្ឋា មើលទៅពិតជាទាក់ទាញខ្លាំងមែនទែន៕

សូមទស្សនារូបភាព និងជូនវីដេអូឃ្លីបខាងក្រោម៖

ទឹម រដ្ឋា និង គូដណ្ដឹង
ទឹម រដ្ឋា និង គូដណ្ដឹង
ទឹម រដ្ឋា និង គូដណ្ដឹង
ទឹម រដ្ឋា 
ទឹម រដ្ឋា 
ទឹម រដ្ឋា 
ទឹម រដ្ឋា 
@timrorha អ្វីៗគឺជានិស្សយ័🙏🏾🇰🇭♥️ #fyp#cambodia🇰🇭 #cambodia🇰🇭girl #tiktokcambodia🇰🇭 ♬ សំឡេងដើម - ចៅពញា សេដ្ឋាវិទូ - នូ សុវិទូ
វិដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទឹម រដ្ឋា