រាជធានីភ្នំពេញ ៖ ពិធីការិនីជើងចាស់ អ្នកនាង កែវ ចាន់និមល ប្រឡូកក្នុងវិថីសិល្បៈខ្មែរយូរឆ្នាំមកហើយ ប៉ុន្តែ រូបនាងនៅរក្សាបាន ប្រជាប្រិយភាពក្នុងវិស័យនេះ ឲ្យល្បីរហូតដល់បច្ចុប្បន្ន ជាងនេះទៅទៀតឥលូវ មិនត្រឹមតែជា ពិធីការិនីមួយមុខនោះឡើយ រូបនាងក៏ទទួលការងារថតស្បថ និងទូតសុឆន្ទះរបស់យីហ៊ោល្បីៗផងដែរ។

យ៉ាងណាមិញ ហ្វេនៗក្រឡេកឃើញពិធីការិនីជើងចាស់រូបនេះ មួយរយៈចុងក្រោយ ហាក់ផ្លាស់ប្តូរស្ទាយ៍តុបតែងខ្លួនឆ្ងាយខ្លាំង ធ្លាប់តែស្លៀកឈុតសាមញ្ញធម្មតាៗ តែម្តងនេះ មួយឈុតៗញាក់ខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេសទៅទៀត ថ្មីៗនេះ អ្នកនាង​ កែវ ចាន់និមល ធ្វើឲ្យបណ្តាអ្នកគាំទ្រស្រឡាំងកាំង ចំហមាត់ ស្អាតដល់ថ្នាក់នេះ ស្រួលមិនស្រួល ទស្សនិកជនលែងចាប់អារម្មណ៍បេក្ខជនប្រលង បើជ្រុលភ្នែកមើលសម្រស់ពិធីការិនីរូបនេះ ទាក់ទាញខ្លាំង ក្នុងឈុតច្នៃប្លែកក៏ប្លែក ពណ៌ក៏ភ្លឺទៀត ប៉ះជាមួយនឹងរាងខ្ពស់ស្រឡះ ស្វែល ធ្វើឲ្យរូបនាង លេចខ្លាំងជាងគេ មួយស្ទូឌីយោតែម្តង៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

   អ្នកនាង កែវ ចាន់និមល
   អ្នកនាង កែវ ចាន់និមល
   អ្នកនាង កែវ ចាន់និមល
   អ្នកនាង កែវ ចាន់និមល
   អ្នកនាង កែវ ចាន់និមល និងស្វាមី
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កែវ ចាន់និមល